កម្ពុជាមានសង្ឃឹមចូលដល់វគ្គចែកពូល AFF Suzuki Cup​ 2018 ដោយស្វ័យប្រវត្តិ ខណៈប្រព័ន្ធប្រកួតអាចនឹងត្រូវផ្លាស់ប្តូរ

ម៉ាឡេសុី៖ នាឆ្នាំ២០១៨ ខាងមុខនេះ ប្រព័ន្ធនៃការប្រកួត AFF Suzuki Cup អាចនឹងត្រូវផ្លាស់ប្តូរដោយមិនអនុវត្តតាមរូបមន្តនៃការជ្រើសរើស ៧ ក្រុមចុងក្រោយទៅបញ្ចូលតាមពូលនីមួយៗ ហើយទុកឱ្យ ៤ ក្រុមផ្សេងទៀតប្រកួតគ្នានៅវគ្គជម្រុះដូចឆ្នាំ២០១៦ នេះឡើយ ។
cambodia-national-team

យោងតាមកិច្ចប្រជុំនាពេលកន្លងមករបស់ក្រុមប្រឹក្សាសហព័ន្ធបាល់ទាត់អាស៊ាននៅទីក្រុងដាណាង ប្រទេសវៀតណាម បានសម្រេចជាផ្លូវការថា នាឆ្នាំ២០១៨ គណៈកម្មការរៀបចំការប្រកួតនឹងធ្វើការជ្រើសរើស ៩ ក្រុមខ្លាំងៗដោយគិតតាមចំណាត់ថ្នាក់ដែលក្រុមនីមួយៗទទួលបានពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA World ranking) បញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងពូលនីមួយៗ ខណៈដែលក្រុម ២ ផ្សេងទៀតដែលមានចំណាត់ថ្នាក់ទាបជាងគេត្រូវប្រជែងគ្នាដើម្បីទទួលបានសិទ្ធិឡើងមកវគ្គចែកពូលនេះ តាមរយៈការប្រកួត ២ ជើង (ក្នុងដី និង ក្រៅដី) ។

8

បន្ទាប់មកចូលដល់វគ្គចែកពូលក្រុមទាំង ១០ នៃពូលនីមួយៗ (មួយពូលមាន ៥ ក្រុម) ក៏ត្រូវប្រកួតចំនួន ៤ លើក តាមរូបមន្តក្នុងដី និង ក្រៅដី (Home / Away) ដែរ ចំណែកឯក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រគឺត្រូវប្រកួតគ្នាតាមទម្រង់សព្វថ្ងៃដដែល ។ ដូច្នេះបើអនុវត្តតាមវិធីសាស្ត្រថ្មីនេះ ប្រទេសទាំង ១០ នឹងបានធ្វើជាម្ចាស់ផ្ទះដូចៗគ្នា ដែលជាកត្តាអំណោយផលក្នុងការទាក់ទាញការចូលរួមរបស់អ្នកគាំទ្រនៃបណ្តាក្រុមទំាងអស់នោះ។

7

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមជម្រើសជាតិកម្ពុជា ដែលបានឆ្លងផុតវគ្គជម្រុះនៅឆ្នាំនេះក្រោយយកឈ្នះក្រុមឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត ប៉ុន្តែបានបរាជ័យក្នុងការប្រកួតជម្រុះពូលចុងក្រោយនោះ ក៏នឹងមានសង្ឃឹមច្រើនក្នុងការឈានចូលដល់វគ្គចែកពូលនាឆ្នាំ២០១៨ ខាងមុខ ប្រសិនបើក្រុមគោព្រៃនេះនៅតែរក្សាបានកំណត់ត្រាឈ្នះក្នុងការប្រកួត ក៏ដូចជាទទួលបានចំណាត់ថ្នាក់ល្អជាលំដាប់នោះ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ