អតីតកីឡាករនៅលីគកំពូលជប៉ុន ថា ចាន់ វឌ្ឍនាកា អាចលេងនៅលីគទី២ ឬទី៣ ជប៉ុនបាន

ភ្នំពេញ៖ អតីតខ្សែការពារឆ្នើមនៃក្លឹប Gamba Osaka សមាជិកលីគកំពូលជប៉ុន(J-League) លោក Masao KIBA បានលើកឡើងថា សមត្ថភាពខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិកម្ពុជា គឺកីឡាករ ចាន់ វឌ្ឍនាកា បើទោះបីមិនទាន់ដល់កម្រិតលេងនៅ J-League ក៏ពិតមែន ប៉ុន្ដែគេអាចប្រកបអាជីពជាមួយក្លឹបកម្រិតលីគលំដាប់ទី២ ឬលីគលំដាប់ទី៣ របស់ជប៉ុនបាន ។
photo_2016-11-24_08-24-46

ការលើកឡើងរបស់ប្រធានសមាគមកីឡាបាល់ទាត់ជប៉ុន Janpan Dream Football Association(JDFA) ខាងលើនេះ គឺស្របពេលលោកធ្វើកម្មវិធី Football Clinic នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រោមកិច្ចសហការជាមួយក្លឹបព្រះខ័នរាជស្វាយរៀងកាលពីម្សិលមិញ ។ លោក KIBA និយាយថា៖ «ខ្ញុំមិនធ្លាប់ឃើញ វឌ្ឍនាកា លេងផ្ទាល់ទេ ប៉ុន្ដែការដឹង និងមើលវីដេអូខ្លះៗ ខ្ញុំគិតថា គាត់អាចលេងនៅលីគទី៣ ឬលីគទី២ ជប៉ុនបាន» ។

517649870

ទន្ទឹមអតីតប្រធានក្រុមរបស់ក្លឹប Gamba Osaka បញ្ចេញទស្សនៈបែបនេះ គឺស្របពេល ចាន់ វឌ្ឍនាកា កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ ជប៉ុន ដែលជាក្លឹប វឌ្ឍនាកា បានទៅហ្វឹកហាត់រយៈពេលមួយសប្ដាហ៍កាលពីពេលថ្មីៗកន្លងទៅ ។ ហើយតាមការទម្លាយប្រាប់អ្នកសារព័ត៌មានអន្ដរជាតិមួយ ក្លឹប Fujieda MYFC ក៏កំពុងចង់បានកីឡាករមកពីក្លឹបបឹងកេតអង្គរនេះ ទៅលេងរដូវកាលក្រោយផងដែរ ប៉ុន្ដែសាមីខ្លួនផ្ទាល់មិនទាន់ឆ្លើយតបនៅឡើយ ៕

2-1

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ