តង់ទី១៖ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា វាយបកនាំមុខកម្ពុជា ២-១ នៅ AFF Suzuki Cup 2016

ភ្នំពេញ៖ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងមីយ៉ាន់ម៉ា បានបញ្ចប់តង់ទី១ ហើយ ដោយលទ្ធផលម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានវាយបកនាំមុខកម្ពុជា ២-១ បន្ទាប់ពីកីឡាករ សុះ ស៊ូហាណា ជួយក្រុមគោព្រៃកម្ពុជានាំមុខមុនត្រឹមនាទីទី១៤ នៅក្នុងការប្រកួតទី២ នៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ដែលកំពុងធ្វើឡើងនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ។

received_932026226929331

ពិតជាគួរឲ្យសោកស្ដាយសម្រាប់ក្រុមគោព្រៃកម្ពុជា ដែលមានឱកាសនាំមុខទៅហើយ បែរជាត្រូវក្រុមមីយ៉ាន់ម៉ាវាយបកនាំមុខវិញ ។ គ្រាប់ទី១ របស់កម្ពុជា គឺធ្វើសម្រេចដោយកីឡាករ សុះ ស៊ូហាណា ក្រោយការបញ្ជូនពីមិត្តរួមក្រុម ចាន់ វឌ្ឍនាកា ប៉ុន្ដែ ២០នាទីក្រោយមកកីឡាករលេខ៣ របស់មីយ៉ាន់ម៉ា បានវាយបក ២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមម្ចាស់ផ្ទះនេះ នាំមុខបណ្ដោះអាសន្ន ២-១ វិញ ។

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ