AFF Suzuki Cup: គ្រូបង្វឹកម៉ាឡេសុីថា ក្រុមវៀតណាមសម្បូរកីឡាករល្បឿនលឿន និងបច្ចេកទេសខ្ពស់!

យ៉ង់ហ្គោន៖ មុនការប្រកួតនាល្ងាចនេះឈានចូលមកដល់ លោក Ong Kim Swee គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេសុី បានទទួលស្គាល់ថាលោកមានការបារម្មណ៍ខ្លះដែរក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាមនេះព្រោះអតីតជើងឯកឆ្នាំ២០០៨ នេះជាក្រុមមួយដែលសម្បូរទៅដោយកីឡាករល្អៗដែលមានល្បឿនលឿន និងមានបច្ចេកទេសខ្ពស់។

1022-6666666666666x767__origin__0x0_datuk_ong_kim_swee

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ក្រុមរបស់លោកមានប្រៀបជាងបើពិនិត្យលើលក្ខខណ្ឌអាកាសធាតុដោយហេតុថា កូនក្រុមរបស់លោកបានសាុុុំបន្តិចហើយចំពោះបញ្ហាកម្តៅថ្ងៃបន្ទាប់ពីបានប្រកួតជាមួយក្រុមកម្ពុជារួចមក ម្យ៉ាងទៀតកូនក្រុមរបស់លោកក៏មានបច្ចេកទេស និងការតាំងចិត្តខ្ពស់សម្រាប់ការប្រកួតនេះ។ គ្រូបង្វឹករូបនេះបានថ្លែងថា៖ «ក្រុមរបស់យើងហាក់សម្របទៅនឹងទីលាន ក៏ដូចជាអាកាសធាតុបានល្អជាងគូប្រកួត ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយសារតែវៀតណាមជាក្រុមដែលខ្លាំងមួយហើយសមត្ថភាពរបស់ពួកគេគឺមិនធម្មតាឡើយ ជាពិសេសគឺសម្បូរកីឡាករដែលមានល្បឿនលឿន និងមានបច្ចេកទេសខ្ពស់។»

vieman2014_1150

សូមបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅវេលាម៉ោង ៣:៣០ នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា នេះនៅទីលាននៃពហុកីឡដ្ឋាន Thuwunna Stadium ខណៈដែលគូបន្ទាប់គឺកម្ពុជា និង ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៕

vietnam

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ