AFF Suzuki Cup: គ្រូមីយ៉ាន់ម៉ាថា នឹងដណ្តើមយក ៣ ពិន្ទុឱ្យបានក្នុងជំនួបជាមួយកម្ពុជាល្ងាចនេះ!

យ៉ាង់ហ្គោន៖ បន្ទាប់ពីបរាជ័យក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាមរួចមក គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា លោក Gerd Zeise បានថ្លែងថា កូនក្រុមរបស់លោកនឹងធ្វើបានយ៉ាងល្អក្នុងការប្រកួតថ្ងៃនេះ ជាពិសេសលោកនឹងមិនបណ្តោយឱ្យក្រុមកម្ពុជាឆក់យក ៣ ពិន្ទុដែលលោកកំពុងត្រូវការជាចាំបាច់នោះបានឡើយ។

Myanmar vs Yemen during the 2014 AFC U19 Mens Championship group A match on October 09, 2014 at the Thuwunna Stadium, in Yangon, Myanmar. Photo by World Sport Group

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដ៏រូបនេះបានបន្ថែមថា៖ « ទោះបីជាយើងធ្វើមិនបានល្អកាលពីការប្រកួតដំបូង ប៉ុន្តែនៅពេលនេះកីឡាករទាំងអស់សុទ្ធតែមានទំនុកចិត្តខ្ពស់ក្នុងការដណ្តើមយក ៣ ពិន្ទុពីក្រុមកម្ពុជា បើទោះបីជាពួកគេមានការរៀបចំល្អក៏ដោយ។ យើងអាចនិយាយបានថា ក្រុមទាំងពីរសុទ្ធតែមានសម្ពាធដូចគ្នាព្រោះនេះជាពិន្ទុសំខាន់ដើម្បីអាចមានឱកាសឡើងទៅវគ្គបន្តទៀត ដូច្នេះយើងនឹងលេងដោយប្រុងប្រយ័ត្ន ហើយខ្ញុំជឿជាក់ថា កូនក្រុមរបស់ខ្ញុំនឹងអាចធ្វើបាន! »

2-752x440

នៅក្រោមការដឹកនាំរបស់ខ្លួន លោក Gerd Zeise បានជួយឱ្យក្រុម U-19 មីយ៉ាន់ម៉ា បានឆ្លងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត AFC Championship 2014, ចូលរួមវគ្គជម្រុះ FIFA U-20 World Cup 2015 ក៏ដូចជាបានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ SEA Games ផងដែរ។

9

សូមបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវជួបគ្នានាវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា នេះហើយ ខណៈដែលក្រុមចាញ់នឹងត្រូវបាត់បង់ឱកាសក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ