AFF Suzuki Cup: ថៃ កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិក្រោយឈ្នះសិង្ហបុរី ១-០ មុននេះ

ម៉ានីល៖ គិតមកដល់ពេលនេះសម្រាប់ក្រុមជម្រើសជាតិថៃបានទទួលសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF Suzuki Cup 2016 ដោយស្វ័យប្រវត្តិហើយបន្ទាប់ពីបានបំបាក់ក្រុមជម្រើសជាតិសិង្ហបុរី ១-០ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា នេះ។

sarawut_goal

ជ័យជម្នះទី២ នេះបានធ្វើឱ្យក្រុមជើងឯកឆ្នាំចាស់មាន ៦ ពិន្ទុនៅក្នុងថៃ និងកំពុងឈរកំពូលតារាងពូល B ហើយបោះទោះបីជានៅសល់មួយប្រកួតចុងក្រោយរបស់ពួកគេត្រូវបរាជ័យក៏ដោយក៏ពួកគេមិនព្រួយបារម្ភឡើយ ។ ជោគជ័យនេះកំពុងតែនាំមកនូវភាពរីករាយដល់ក្រុមខ្លាំងមួយនេះក្នុងដំណើរការពារតំណែងជើងឯករបស់ខ្លួន ខណដែលគ្រូបង្វឹក Kiatisuk Senamuang មានគោលដៅលើកពានជាលើកទី៥ ដើម្បីជាការឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្ររបស់ខ្លួនផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ