លោកគ្រូ Lee សម្រេចប្រមូលទូរសព្ទកីឡាករទុក ដើម្បីផ្ចង់ស្មារតីត្រៀមជួបមីយ៉ាន់ម៉ា ថ្ងៃស្អែក!

យ៉ង់ហ្គោន៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះ កីឡាករ កែវ សុខផេង បានបង្ហោះឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្រេចប្រមូលទូរសព្ទរបស់កីឡាករទុកមួយរយៈដើម្បីឱ្យពួកគេប្រមូលផ្តុំអារម្មណ៍ឱ្យបានល្អត្រៀមជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី២៣ ខែវិច្ឆិកា ស្អែកនេះ។

pic

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តអនុវត្តវិធានការនេះបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាកំពុងត្រូវការពិន្ទុដើម្បីដណ្តើមសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀតក្រោយពីបានចាញ់ក្រុមជម្រើសជាតិម៉ាឡេសុី ៣-២ ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ រួចមក៕

14991959_1817672311803602_3467569291998148702_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ