សុវណ្ណ គីរី នៅតែជាក្តីសង្ឃឹមរបស់សហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជា ក្នុងការដណ្ដើមមេដាយស៊ីហ្គេមឆ្នាំក្រោយ

ភ្នំពេញ៖ អតីតម្ចាស់មេដាយមាសកីឡាសូរីនហ្ស៊ីកាំប៉ូស៊ីហ្គេម ឆ្នាំ២០១១ គឺកីឡាករ សុវណ្ណ គិរី នៅតែមានសមត្ថភាព និងស្មារីតល្អ ដដែល និងអាចឱ្យសហព័ន្ធកីឡាមួយនេះនៅមានទំនុកចិត្តខ្លាំងលើរូបគេក្នុងការប្រជែងដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសម៉ាឡេសុីនាឆ្នាំ២០១៧ ខាងមុខនេះ។

111121_28a

កាលពីពេលថ្មីៗកន្លងទៅនេះ សហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជា ប្រកាសថា នឹងមិនជ្រើសរើសកីឡាករថ្មី ឲ្យទៅចូលរួមស៊ីហ្គេមនាឆ្នាំក្រោយនេះទេ ពោលគឺសហព័ន្ធកីឡាប្រយុទ្ធមួយនេះនឹងប្រមូលផ្ដុំកីឡាករចាស់ៗ ដែលធ្លាប់ឆ្លងកាត់ការប្រកួតក្រៅប្រទេសមកហ្វឹកហាត់ត្រៀមវិញ ហើយមកទល់ពេលនេះ សហព័ន្ធក៏បានកោះហៅអតីតម្ចាស់មេដាយមាសស៊ីហ្គេម២០១១ សុវណ្ណ គីរី ឲ្យចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិជាថ្មីផងដែរ ព្រោះតែសហព័ន្ធមានទំនុកចិត្តខ្លាំងលើរូបគេ ទាំងផ្នែកបច្ចេកទេស និងស្មារតីក្នុងការប្រកួត។

1463460848_1

លោក ឡាច ចាន់សុវណ្ណ គ្រូបង្វឹកជម្រើសជាតិកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជាបាន បង្ហាញជំនឿចិត្តខ្ពស់ ចំពោះកីឡាករចាស់ៗរបស់ខ្លួនថា៖ «ទាក់ទងនឹងស៊ីហ្គេមនៅឆ្នាំ២០១៧ សហព័ន្ធសូរីនហ្ស៊ីកាំប៉ូ យើងខ្ញុំនឹងជ្រើសរើសយកកីឡាករចាស់ៗមកហ្វឹកហាត់សារឡើងវិញដើម្បីចូលរួមប្រកួតពីព្រោះកីឡាករថ្មីៗ របស់យើង ខ្ញុំហាក់ដូចជាមិនទាន់មានជំនឿជឿជាក់ច្បាស់លាស់ថាទៅប្រាកដជាបានមេដាយនោះទេ តែបើកីឡាករចាស់ៗវិញ គឺយើងជឿជាក់ខ្លាំងតែម្តងថាទៅ ប្រាកដជាដណ្តើមបានមេដាយ»៕

អត្ថបទ៖ រត្ន័

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ