កីឡាកាយសម្ព័ន្ធជឿជាក់ថានឹងរីកម្រើនខ្លាំងក្រោយសហការជាមួយនឹងបណ្ដាប្រទេសខ្លាំងៗទាំង ៥

ភ្នំពេញ៖ ក្នុងមហិច្ឆិតាប្រជែងដណ្ដើមមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្ហាញទិសដៅរកដៃគូសហការដើម្បីជួយអភិវឌ្ឍន៍ធនធានកីឡាករកម្ពុជា ក៏ដូចជាពង្រឹងសមត្ថភាពជាមួយនឹងបណ្ដាប្រទេសខ្លាំងទាំង ៥ ខាងផ្នែកកីឡាមួយនេះ។

14054217_1758148844467941_1765873949660856872_n

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោកណយ ផាន់ណា បានមានប្រសាសន៍ថា៖ «យើងរកដៃគូជួយសហព័ន្ធកាយសម្ព័ន្ធរបស់យើងត្រឹម ៥ប្រទេសហ្នឹងដូចជា ចិន កូរ៉េ ជប៉ុន រុស្ស៊ី និងបារាំង គឺគ្រប់គ្រាន់ហើយ ក្នុងការពង្រឹងសមត្ថភាពកីឡាករ-ការិនីយើង។ ចិន ជប៉ុន កូរ៉េ រុស្សី និងបារាំង មួយប្រទេសឲ្យបញ្ជូនមកយើង ៤ទៅ ៥នាក់មក គឺគ្រប់ហើយ ដែលឲ្យជួយយើងបានតែអ្វីដែលសំខាន់ គឺយើងផ្ទាល់ត្រូវរៀបចំខ្លួនយើងឲ្យបានល្អសិន។ ប្រទេសទាំង ៥នោះគឺសុទ្ធតែជាប្រទេសមានសក្ដានុពលខ្លាំង អាចជួយកម្ពុជាពង្រឹងធនធានបានទាន់ស៊ីហ្គេមឆ្នាំ២០២៣ បាន។»

14079895_1758149131134579_1748194110648885833_n

មកទល់នឹងពេលនេះ លោកបានស្នើទៅកាន់ប្រទេសចំនួន៣រួចហើយ ដូចជា ចិន ជប៉ុន និងរុស្សី ក្នុងការបញ្ជូនអត្តពលិកកាយសម្ព័ន្ធកម្ពុជា ទៅហ្វឹកហាត់នៅទីនោះ និងស្នើគ្រូពីប្រទេសទាំង៣នោះ មកជួយបណ្តុះបណ្តាលផ្ទាល់ផងដែរ។ ជាមួយគ្នានេះផងដែរឯឧត្តមបណ្ឌិត ថោង ខុនប្រធានសហព័ន្ធកីឡាមួយនេះ ដែលលោកមានទំនាក់ទំនង ជាមួយអនុប្រធានគណៈកម្មាជាតិអូឡាំពិកមួយរូបដែល គាត់ជាអ្នកវិនិយោគធំនៅប្រទេសចិន ហើយគាត់ ធានាថាជួយរៀបចំបញ្ជូនកីឡាករ កីឡាការិនី ដើម្បីទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ប្រហែលជា ៣ ឬ៤ឆ្នាំ មុនព្រឹត្តិការណ៍ស៊ីហ្គេមចូលមកដល់ ដូចជា៣ឆ្នាំមុន គឺ២០១៧ ២០១៨ និង ឆ្នាំ២០១៩ រហូតដល់កម្ពុជាធ្វើកីឡាស៊ីហ្គេមទើបឱ្យពួកគេត្រឡប់មកវិញហើយចូលរួមប្រកួតតែម្ដង៕

14034910_1758148997801259_1801818679339286611_n

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ