ក្តៅៗ… ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សុំពេលគិតសិន ខណៈក្លឹបជប៉ុុន Fujieda MYFC ដាក់សំណើរជាផ្លូវការ!

ជប៉ុន៖ យោងតាមការចុះផ្សាយពីគេហទំព័រកីឡាដ៏ល្បីនៅក្នុងប្រទេសថៃបានឱ្យដឹងថា ក្លឹប Fujieda MYFC ដែលកំពុងលេងនៅលីគទី៣ នៃប្រទេសជប៉ុន បានដាក់សំណើរជាផ្លូវការដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅចូលរួមក្នុងក្លឹបរបស់ខ្លួននាររដូវកាលឆ្នាំ២០១៧ ក្រោយនេះ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងថា កីឡាករដែលកំពុងឡើងជើងរូបនេះនឹងយល់ព្រមឬយ៉ាងណានោះទេ ខណៈដែលសាមីខ្លួនសុំពេលគិតសិន ស្របពេលដែលរូបគេកំពុងតែបំពេញភារកិច្ចជួយក្រុមជម្រើសជាតិនោះ ពោលគឺរូបគេនឹងសម្រេចចិត្តនៅក្រោយព្រឹត្តិការណ៍ AFF Suzuki Cup 2016 និង Toyata Mekong Club Championship 2016 បានបញ្ចប់។

14910461_1318505134861244_4062049985432635505_n

ជាមួយគ្នានេះដែរ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់បឹងកេតអង្គរ បានបញ្ជាក់ថា រឿងនេះគឺអាស្រ័យលើសាមីខ្លួនផ្ទាល់ជាអ្នកសម្រេច ដោយខាងក្លឹបជប៉ុនបានលើកឡើងនូវលក្ខខណ្ឌផ្សេងៗផងដែរ ប៉ុន្តែវាសំខាន់លើសាមីខ្លួនផ្ទាល់ថា ទៅ ឬមិនទៅ ហើយរូបគេនឹងផ្តល់ចម្លើយក្រោយ  AFF Suzuki Cup 2016 និង Toyata Mekong Club Championship 2016 បញ្ចប់។

14938280_1318467538198337_8414362778986765312_n

គួររំលឹកថា កីឡាករចាន់ វឌ្ឍនាកា ទទួលបានការពេញចិត្តពីសំណាក់ភាគីក្លឹប Fujieda MYFC បន្ទាប់ពីបានចំណាយពេលហ្វឹកហាត់រយៈពេលខ្លីកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ បើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ ការសម្រេចចិត្តរបស់កីឡាកររូបនេះអាចនឹងដឹងច្បាស់តាមរយៈសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដែលអាចនឹងត្រូវធ្វើឡើងនៅពេលដែលការប្រកួតនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានបញ្ចប់៕

អត្ថបទ៖ មករា និង បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ