Sponsor Futsal Cup 2016 រកឃើញក្រុមខ្លាំងនៅមណ្ឌលខេត្តបាត់ដំបងហើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទីលានតូចដែលគេប្រសិទ្ធិនាមថា Sponsor Futsal Cup 2016 បានរកឃើញក្រុមខ្លាំងចំនួន ២ ហើយនៅមណ្ឌលបាត់ដំបងបន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះរយៈពេល ២ថ្ងៃគឺពីថ្ងៃទី១៩ និង ២០ ខែវិច្ឆិកា ម្សិលមិញរួចមក។ សម្រាប់មណ្ឌលខេត្តបាត់ដំបងមានក្រុមចំនួន ៤៤ចូលរួមនេះបើតាមការឲ្យដឹងពីលោកសឹម សានត្រាន ដែលជាអ្នកគ្រប់គ្រងការប្រកួតនៃព្រឹត្តិការណ៍នេះ ហ់ើយជ្រើសរើសយកតែ ២ ក្រុមប៉ុណ្ណោះសម្រាប់ឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ដោយបានទៅលើក្រុមFox Zone FC ដែលគ្រងតំណែងលេខ១ និងចំណាត់ថ្នាក់លេខ ២គឺក្រុម FC Crown ។

15175587_1205049572899340_1580644556_n

គួរបញ្ជាក់ថា ក្រុម FC Crown នេះជាក្រុមចំណាត់ថ្នាក់លេខ១ មណ្ឌលខេត្តបាត់ដំបងកាលពីឆ្នាំទៅប៉ុន្តែឆ្នាំនេះបានខ្ទាតដល់លេខ២ វិញ។  នេះគឺជាមណ្ឌលទី៤ ហើយដែលបានបញ្ចប់វគ្គជម្រុះចំពោះមណ្ឌល ៣ទៀតបានបញ្ចប់មុននោះគឺខេត្តកណ្ដាលដែលមានក្រុម Victory FC បានលេខ១ និងក្រុម Danun Penh FC បានលេខ ២ រីឯមណ្ឌលភ្នំពេញបានលើក្រុម Ov Mal True Brands (លេខ១) និងក្រុម Rolling FC (លេខ ២) ចំពោះមណ្ឌលខេត្តសៀមរាបក្រុមសៀមរាប FC (លេខ១) និង ក្រុម Angkor FC Leggent (លេខ ២) ដូច្នេះការប្រកួតជម្រុះនៅសល់តែមណ្ឌលខេត្តព្រះសីហនុមួយទៀតប៉ុណ្ណោះ ៕

15139747_1205049576232673_756898750_n

 

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ