ឡុង សុភី ខកចិត្តជាលើកទី ២ ក្រោយរបូតខ្សែក្រវាត់ទៅ Super Chhai

ភ្នំពេញ៖ ទីបំផុតអ្នកប្រដាល់ថៃ Super Chhai បានក្លាយជាម្ចាស់ខ្សែក្រវាត់ស្រាបៀកម្ពុជាទម្ងន់ ៦៩គីឡូក្រាមហើយបន្ទាប់ពីបានយកឈ្នះអ្នកប្រដាល់កម្ពុជាឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុរួចមក ក្នុងការប្រកួតនាល្ងាចថ្ងៃទី២០ ខែវិច្ឆិកាម្សិលមិញនោះ ។

15135534_1205049579566006_1245392753_n

ក្នុងការប្រកួត ៥ទឹកក្នុងចំណោមចៅក្រម ៥រូបមាន៤រូបឲ្យ Super Chhai ឈ្នះ និងមានតែមួយរូបប៉ុណ្ណោះដែលឲ្យឡុង សុភី ឈ្នះ ។ ចៅក្រមទី ១លោកម៉ាក់ សាមឿន ឲ្យពិន្ទុឡុង សុភី៩៨ ទល់ ៩៧ ។ ចៅក្រមទី ២ លោកឡុង វណ្ណថន ឲ្យពិន្ទុឡុង សុភី ៩៧ ទល់៩៨ ចៅក្រមទី ៣លោកនួន បូរ៉ាឲ្យពិន្ទុ ឡុង សុភី៩៧ ទល់៩៨ ។ចៅក្រមទី ៤លោកឃន ច័ន្ទគុណនិវឌ្ឍន៍ឲ្យពិន្ទុ ឡុង សុភី៩៧ ទល់ ៩៨ និង ចៅក្រមទី៥ លោកឡុង ស៊ីលីនផ្ដល់ពិន្ទុឲ្យឡុង សុភី៩៦ ទល់៩៩ ។

15128785_1205049582899339_351950390_n

សម្រាប់គូនេះឡុង សុភីបានប្ដេជ្ញាចិត្តហើយថាការប្រកួតផ្ដាច់ព្រ័ត្រនេះគេត្រូវតែឈ្នះដាច់ខាតទោះបីកាលជួបគ្នាក្នុងវគ្គសន្សំពិន្ទុគេចាញ់Super Chhaiក៏ដោយ ។ចំពោះSuper Chhai ក៏បានខិតខំហ្វឹកហាត់ដើម្បីធ្វើជាម្ចាស់ខ្សែក្រវាត់ដែលមានប្រាក់អម ៥.០០០ដុល្លារនេះដែរ ។ Super Chhaiបានក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានប្រាក់រង្វាន់អម៥.០០០ដុល្លារមែនក្នុងខណៈដែលឡុង សុភីបានចំណាត់ថ្នាក់លេខ ២ដែលមានរង្វាន់អម៣.០០០ដុល្លារនោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ