កែវ សុខផេង៖ យើងមិនមើលស្រាល ហើយក៏មិនសរសើរគេរហូតក្លាយជាសម្ពាធលើខ្លួនឯងដែរ!

យ៉ង់ហ្គោន៖ ខណៈដែលប្រកួតបើកឆាកពូល B រវាងក្រុមជម្រើសជាតិកម្ពុជា និង ជម្រើសជាតិម៉ាឡេសុី កាន់តែខិតជិតដល់ហើយនោះ កីឡាករកែវ សុខផេង ដែលកំពុងស្ថិុតនៅប្រទេសមីយ៉ាន់ម៉ា ជាមួយមិត្តរួមក្រុមដទៃទៀតបានថ្លែងថា ក្រុមគោព្រៃកម្ពុជាបានត្រៀមខ្លួនរួចរាល់ ក៏ដូចជាតាំងចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ។

2016 AFF Suzuki Cup Qualification Round Match between Cambodia vs Laos in National Olympic Stadium Phnom Penh, Cambodia in 15 October 2016

ខ្សែប្រយុទ្ធមុខស្រស់រូបនេះបានលើកឡើងថា៖ «វាជាការប្រកួតដ៏លំបាកមួយសម្រាប់ក្រុមទាំងសងខាង ដោយសារតែពេលវេលាប្រកួតរាងក្តៅបន្តិច ម្យ៉ាងទៀតខ្ញុំគិតថា ក្រុមទាំងពីរនឹងមិនបន្ធូរដៃឱ្យគ្នាឡើយ និយាយទៅយើងត្រូវតែរឹងមាំដើម្បីទប់ទល់ការវាយលុករបស់គូប្រកួត។ ខ្ញុំគិតថាការប្រកួតដំបូងបែបនេះ គឺមានភាពតានតឹងដូចគ្នា ប៉ុន្តែសម្រាប់ពួកយើងគឺបានត្រៀមខ្លួន និងតស៊ូមិនរាថយឡើយ!» ។

14915203_1819164191654414_8026470138237013242_n

កីឡាករមានប្រភពមកពីខេត្តក្រចេះនេះបានបន្ថែមថា៖ «មានតែការប្រកួតចប់ ៩០ នាទីទេទើបដឹងថា លទ្ធផលទៅជាយ៉ាងណា ព្រោះនៅលើទីលានអាចមានការផ្លាស់ប្តូរគ្រប់ពេល សំខាន់គឺក្រុមរបស់យើងមានការតាំងចិត្តខ្ពស់ ហើយមិត្តរួមក្រុមទាំងអស់សុទ្ធតែមានគោលដៅឈ្នះដូចគ្នា ជារួមយើងមិនមើលងាយគូប្រកួត ហើយក៏មិនសរសើរគេរហូតដល់ទៅជាសម្ពាធ ឬធ្វើឱ្យយើងខ្លាចគេដែរ! » ។

15139257_930044260460861_1985335441_n

សូមបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវជួបគ្នានាវេលាម៉ោង ៣:៣០ នាទីបន្តិចទៀតនេះហើយនៅលើទឹកដីនៃប្រទេសមីយ៉ាន់ម៉ា ៕

អត្ថបទ៖មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ