AFF Suzuki Cup 2016: ចំណាប់អារម្មណ៍របស់គ្រូបង្គោលកម្ពុជា និង ម៉ាឡេសុី មុនជួបគ្នាល្ងាចនេះ

យ៉ង់ហ្គោន៖ ការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍ AFF Suzuki Cup នឹងត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា នេះហើយ ខណៈដែលក្រុមកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ាឡេសុីដែលជាជើងឯកកាលពីឆ្នាំ២០១០ កន្លងមក។

SINGAPORE - OCTOBER 13:  Cambodia team coach Lee Tae Hoon of South Korea speaks at the post match press conference after the FIFA 2018 World Cup Qualifier match between Singapore and Cambodia at the National Stadium on October 13, 2015 in Singapore.  (Photo by Lionel Ng/Getty Images)

សម្រាប់ការប្រកួតនេះលោក Lee Tae Hoon គ្រូបង្គោលកម្ពុជាបានថ្លែងថា៖ «យើងខកខានមិនបានឡើងដល់វគ្គជម្រុះពូលនេះយូរមកហើយ ប៉ុន្តែនេះជាឱកាសដ៏ល្អដែលយើងបានជួបជាមួយក្រុមខ្លាំងជាច្រើននៅក្នុងតំបន់! ពិតណាស់គ្រប់ការប្រកួតទាំងអស់សុទ្ធតែមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះគូប្រជែងសុទ្ធតែមានកម្រិតខ្ពស់ជាងយើង។ ខ្ញុំគិតថា ការប្រកួតដំបូងពិតជាសំខាន់ និងមានភាពលំបាកមែនទែន ប៉ុន្តែខ្ញុំសង្ឃឹមថា សមត្ថភាពរបស់កីឡាករកម្ពុជានឹងវិវត្តន៍កាន់តែល្អបន្ទាប់ពីការប្រកួតនេះបានបញ្ចប់» ។

14915203_1819164191654414_8026470138237013242_n

ជាមួយគ្នានេះដែរ លោក Ong Kim Swee គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេសុីវិញបានលើកឡើងថា៖ « កម្ពុជាមានការវិវត្តន៍ជាងមុនឆ្ងាយណាស់ ហើយខ្ញុំជឿថា ពួកគេក៏បានរៀបចំខ្លួនបានល្អដែរ បន្ទាប់ពីរក្សាបានកំណត់ត្រាឈ្នះជានិច្ចក្នុងការប្រកួតជម្រុះកន្លងមក ដូច្នេះយើងត្រូវតែពង្រីកឱកាសឱ្យបានច្រើនដើម្បីដណ្តើមយក ៣ ពិន្ទុពីការប្រកួតតនេះ។» លោកបានបន្ថែមថា៖ « យើងមានរឿងជាច្រើនដែលត្រូវធ្វើ ដើម្បីថានាថាយើងអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត» ។

1022-6666666666666x767__origin__0x0_datuk_ong_kim_swee

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិទាំងពីរនឹងត្រូវជួបគ្នានៅវេលាម៉ោង ៣.៣០ នាទីល្ងាចថ្ងៃនេះនៅលើទឹកដីមីយ៉ាន់ម៉ាដែលជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតនោះ៕

63

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ