ចាន់ ស៊ីណាត បរាជ័យក្រោមកណ្តាប់អ្នកប្រដាល់ថៃទៀតហើយ

ភ្នំពេញ៖ អ្នកប្រដាល់ចាន់ ស៊ីណាត មកពីក្លិបនិរោធន៍មានជ័យបានជួយបរាជ័យក្រោមថ្វីដៃអ្នកប្រដាល់ថៃ Kamlai Yuk ទៀតហើយក្នុងការប្រកួតនាយប់ថ្ងៃទី១៨ ខែវិច្ឆិកាលើសង្វៀនអាស៊ីអាគ្នេយ៍ ។ ស៊ីណាតដែលជួបបរាជ័យក្នុងការប្រកួតជាមួយថៃស្ទើរគ្រប់ការប្រកួតនោះបានព្យាយាមវាយលុកច្រើនតែការវាយលុកដោយមានកំហឹងបែបនេះគេបានត្រឹមតែវាយខ្យល់ប៉ុណ្ណោះ ។

15086177_1202655569805407_2015392430_n

ចំពោះ Kamlai Yuk វិញទោះបីគេដកថយមែនតែការវ៉ៃចេញរបស់គេចំគោលដៅបានល្អណាស់ កណ្ដាប់ដៃនិងស្នៀតទាត់របស់គេធ្វើឲ្យស៊ីណាតចង់គាំងម្ដងៗ ។ទោះជាយ៉ាងណាក៏អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតរហូតចប់ទឹកទី ៥ ដោយជ័យជម្នះបានទៅអ្នកប្រដាល់ថៃ Kamlai Yuk ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ