ក្លឹបបិសាចក្រហម Man United បានបង្ហាញការផ្សព្វផ្សាយនូវវីដេអូអមដោយអក្សរខ្មែរ

Pages ផ្លូវការរបស់ក្លឹបបិសាចក្រហម Manchester United បានបង្ហាញនូវការផ្សព្វផ្សាយនូវវីដេអូទៅដល់អ្នកគាំទ្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាអមដោយអក្សរជាភាសាខ្មែរ ដើម្បីទាក់ទាញឱ្យអ្នកគាំទ្រនៅកម្ពុជាឲ្យបាន កាន់តែច្រើនជាងនេះ។ ការបង្ហោះវីដេអូតាមរយៈបណ្តាញសង្គមហ្វេសបុករបស់ក្លឹបបិសាចក្រហមជាការផ្សាយពាណិជ្ជកម្មទៅដល់បណ្តាអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ជាពិសេសនៅកម្ពុជាតែម្តង។ ប៉ុន្តែអ្វីដែលមានសារៈសំខាន់ក្នុងវីដេអូនេះមិនត្រឹមតែជាការផ្សព្វ ផ្សាយទៅកាន់អ្នកគាំទ្រឱ្យគាំទ្រចំពោះក្លឹបរបស់ខ្លួននោះទេ តែវាបានបង្ហាញនូវអត្តសញ្ញាណជាតិរបស់ខ្មែរ និងមោទកភាពតាមរយៈអក្សរដែលមានក្នុងវីដេអូ ដើម្បីឱ្យពិភពលោកបានស្គាល់ក៏ដូចជាដឹងពីអក្ខរាវិរុទ្ធរបស់ខ្មែរយើងថែមទៀតផង និងម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាយើង។

q

w

ចង់ដឹងថាក្នុងវីដេអូនោះ យ៉ាងណានោះ? តោះ! ទស្សនាវីដេអូខាងក្រោម។

អត្ថបទ៖ បារាំង

ប្រភព៖ Manchester United Official Page

មតិយោបល់

Sponsor

អត្ថបទថ្មីៗ