ញាក់សាច់! អតីតប្រធានសហព័ន្ធបាល់ទាត់អេក្វាឌ័រ ជាប់គុក ១០ ឆ្នាំពីបទពុករលួយ

គីតូ៖ តុលាការនៃប្រទេសអេក្វាឌ័រ បានសម្រេចដាក់ពន្ធនាគារអតីតប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសអាម៉េរិគឡាទីនមួយនេះរយៈពេល ១០ ឆ្នាំបន្ទាប់ពីរកឃើញថាបានប្រព្រឹត្តបទល្មើសពុករលួយក្នុងទំហំទឹកប្រាក់ជាច្រើនលានដុល្លារក្នុងអំឡុងពេលដែលខ្លួនកាន់តំណែងដ៏យូរនោះ។

maxresdefault

តាមពិតទៅលោក Luis Chiriboga ដែលមានវ័យ ៧០ ឆ្នាំនោះត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងផ្ទះតាំងតែពីចុងឆ្នាំ២០១៥ កន្លងមកម្ល៉េះ ខណៈដែលសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានចោទប្រកាន់លោកពីបទពុករលួយពាក់ព័ន្ធនឹងការលាងលុយកខ្វក់ប្រមាណជា ៦,១ លានដុល្លារជាមួយនឹងស្ថាប័ន ២ ផ្សេងទៀតក្នុងគោលបំណងដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួននោះ។

img_20161118_173706

សូមបញ្ជាក់ថា លោក Chiriboga គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមបុគ្គលសំខាន់ៗ ៤០ រូបដែលបំពេញមុខងារជាន់ខ្ពស់ក្នុងវិស័យបាល់ទាត់នៅតំបន់អាម៉េរិគឡាទីនដែលត្រូវបានធ្វើការសុើបអង្កេតដោយ FIFA អំពីការកេងប្រវ័ញ្ចប្រាក់កាសក្នុងពេលកាន់អំណាចនោះ។ យ៉ាងណាក៏ដោយ ទណ្ឌិតរូបនេះអាចនឹងត្រូវបានតុលាការកាត់ទោសឱ្យជាប់ឃុំក្នុងផ្ទះវិញអាស្រ័យទៅលើស្ថានភាពអាយុរបស់ខ្លួនដែលមានវ័យច្រើនទៅហើយ៕

អត្ថបទ៖ មករា
ប្រភព៖ REUTERS

មតិយោបល់

Sponsor

អត្ថបទថ្មីៗ