AFF Suzuki Cup 2016 ចាប់ផ្ដើមស្អែកមាន ២គូ ខណៈកម្ពុជា ប៉ះ ម៉ាឡេស៊ីខានស្អែក

ហ្វីលីពីន៖ ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូលនឹងចាប់ផ្ដើមយុទ្ធនាការប្រកួតរកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី១៩ ខែវិច្ឆិកាស្អែកនេះហើយ ដោយមាន ២គូត្រូវប៉ះគ្នាក្នុងពូលA នៅលើទឹកដីម្ចាស់ផ្ទះហ្វីលីពីន គឺក្រុមជម្រើសជាតិថៃ ប៉ះក្រុមឥណ្ឌូនេស៊ី និងក្រុមហ្វីលីពីន ប៉ះក្រុមសិង្ហបុរី ។ រីឯពូលB ដែលមានទាំងក្រុមគោព្រៃកម្ពុជាដែរនោះ នឹងធ្វើការប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ។

2016 AFF Suzuki Cup Qualification Round Match between Cambodia vs Laos in National Olympic Stadium Phnom Penh, Cambodia in 15 October 2016

គួរបញ្ជាក់ថា ពូលA នឹងប្រកួតលើទឹកដីហ្វីលីពីន ខណៈពូលB ត្រូវប្រកួតនៅលើទឹកដីមីយ៉ាន់ម៉ា ដោយក្នុងមួយពូលមាន ៤ក្រុមដូចគ្នា ហើយត្រូវប្រកួតវិលជុំដើម្បីសន្សំពិន្ទុ បើក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ ពោលគឺ ២ក្រុមឈរកំពូលតារាងនីមួយៗ ត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

63

ចំពោះកម្មវិធីប្រកួតបើកឆាកពូលB គឺក្រុមកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ហើយនៅថ្ងៃជាមួយគ្នានោះ ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក៏ត្រូវជួបក្រុមវៀតណាម ដើម្បីប្រជែងយក ៣ពិន្ទុរៀងៗខ្លួនផងដែរ ៕
15145247_928917613906859_362360594_o15146882_928917580573529_1630792082_o
អត្ថបទ៖ បុត្រា
 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ