ACT U-18 2015៖ ភ្នំពេញក្រោន ទៅជួបក្រុមPVF របស់វៀតណាម

ក្នុងការប្រកួត U-18 Asia Champions Trophy 2015 ដែលជាការប្រកួតដណ្តើមពាន់រង្វានយុវជននៅក្នុងតំបន់អាស៊ី ក្រុមភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញដើម្បីប្រកួតជាមួយក្រុម PVF របស់វៀតណាម ដែលការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៣:៣០ នាទីរសៀលថ្ងៃពុធនេះតែម្តង។ ក្រុមភ្នំពេញក្រោន បានធ្វើការប្រកួតចំនួនពីរប្រកួតកន្លងមកហើយ ដោយលើកទី១ ទៅប៉ះនឹងក្រុមរបស់ជប៉ុនចាញ់ ៥-០ ក្នុងការប្រកួតដំបូងរបស់ខ្លួន ជាមួយក្រុមយុវជន Kashima Antlers និងស្មើជាមួយនឹងក្រុម Frent United ក្នុងលទ្ធផល ១-១។

គូសបញ្ជាក់ផងដែរថា ការប្រកួតនេះមានការចូលរួមពីប្រទេសចំនួន៦ មានដូចជា ម៉ាឡេស៊ី, ជប៉ុន, កម្ពុជា, វៀតណាម, ឥណ្ឌា និងថៃ​ និងមានក្រុម៨ចូលរួម ចែកចេញជាពីរពូល។

_MG_5715ក្រុមភ្នំពេញក្រោន U-18

_MG_5712ក្រុមFrent United U-18

11855883_1081059248588265_5573792796448040189_nក្រុមKashima Antlers U-18

11870877_906752349397510_3875739266958841038_nក្រុម PVFរបស់វៀតណាម

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ