លីគលំដាប់ទី២ បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈព្រះសីហនុកំពុងឈរកំពូលតារាង

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី២ (League-II) លើកទី១ នឹងចាប់ផ្ដើមបន្ដការប្រកួតជាថ្មី នាថ្ងៃទី២០ ខែវិច្ឆិកាចុងសប្ដាហ៍នេះវិញហើយ បន្ទាប់ពីសម្រាកអស់រយៈពេលជាងមួយខែ ដើម្បីអបអរការប្រកួតកីឡាជាតិ លើកទី១ និងព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ ។

15129924_928879577243996_991618090_n
សូមរំឮកថា មុននឹងសម្រាកលីគលំដាប់ទី២នេះ បានបញ្ចប់ការប្រកួត ៣សប្ដាហ៍មកហើយ ដោយលទ្ធផលជាបណ្ដោះអាសន្ននោះ គឺក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឈរកំពូលតារាងពិន្ទុជាមួយ ៩ពិន្ទុពេញ ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា គ្រាដែលក្រុមអគ្គិសនីកម្ពុជា និងក្រុមគិរីវង់សុខសែនជ័យ ដេញតាមពីក្រោយមាន ៦ពិន្ទុជាមួយលទ្ធផល ៣ប្រកួតឈ្នះ២ និងចាញ់១ ។

a
សម្រាប់កម្មវិធីប្រកួតជាថ្មីនាចុងសប្ដាហ៍នេះវិញ គឺមាន ៤ប្រកួត ដែលត្រូវជួបគ្នានៅលើទីលានផ្សេងៗគ្នា ក្នុងនោះក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ត្រូវបើកទ្វារកីឡដ្ឋានសាកលវិទ្យាល័យឡាយហ្វ ទទួលក្រុមខេត្តសៀមរាប, ក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមមសាលាបាល់ទាត់ជាតិបាទី នៅកីឡដ្ឋានខេត្តព្រៃវែង, ក្រុមគិរីវង់ ប៉ះក្រុមខេត្តកំពង់ឆ្នាំង នៅលើទឹកដីខ្លួន និងក្រុមយុវជនក្រសួងការពារជាតិ ជួបក្រុមភ្ញៀវខេត្តស្វាយរៀង នៅលើទីលានស្ដាតចាស់ ៕

b

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ