បឹងកេតអង្គរ ប៉ះ ការពារជាតិ ម៉ោង ៣រសៀលនេះ នៅលើទីលានស្ដាតចាស់!

ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមក្រសួងការពារជាតិ នាវេលាម៉ោង ៣រសៀនេះ ដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពកីឡាកររបស់ខ្លួន ត្រៀមចូលរួមប្រកួតពានអន្ដរជាតិចំនួនពីរនាខែក្រោយ រួមមានពាន BTV Cup នៅលើទឹកដីនៃប្រទេសវៀតណាម និងពាន Mekong Club Championship ដែលក្រុមបឹងកេតអង្គរ ត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

15134344_928871450578142_636909717_n

ការប្រកួតនេះ នឹងធ្វើឡើងនៅលើទីលានស្ដាតចាស់ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ។ ក្រុមទាំងពីរនេះ ធ្លាប់បានជួបគ្នាជាច្រើនលើកមកហើយ ប៉ុន្ដែលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺនៅពេលក្រុមទាំងពីរជួបគ្នាទាំង ២ជើងនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៦កន្លងទៅ ដោយជើងទី១ ការពារជាតិ បានយកឈ្នះ ២-១ និងជើងទី២ ស្មើគ្នា ២-២ ។ ដូច្នេះជំនួបមិត្តភាពល្ងាចនេះ ក៏ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ