កម្ពុជា​នឹងបញ្ជូនអត្តពលិក ៧រូប ទៅប្រកួត Triathlon International Championship 2016 នៅប្រទេសថៃ

ភ្នំពេញ៖ នាដើមខែក្រោយនេះពោលគឺថ្ងៃទី១ ខែធ្នូ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ៧នាក់ និងគ្រូបង្វឹកម្នាក់ទៅចូលរួមប្រកួតក្នុងកម្មវិធី Triathlon International Championship 2016 នៅប្រទេសថៃដែលជាព្រឹត្តិការណ៍កម្រិតតំបន់។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍ Triathlon international championship គឺជាវិញ្ញាសាកីឡាទ្រីយ៉ាត្លុងមួយ ដែលមានលក្ខណៈពិបាក ហើយក្នុងការប្រកួតទាមទារឲ្យអត្តពលិកចូលរួមត្រូវមានសមត្ថភាពពេញលេញទើបអាចប្រកួតបាន ពោលគឺត្រូវហែលទឹកចម្ងាយ ១,៥គីឡូម៉ែត្រ, ជិះកង់ ៤០គីឡូម៉ែត្រ និងរត់ចម្ងាយ ១០គីឡូម៉ែត្របន្ថែមទៀត។

14953889_1242472935820192_4934520878706153103_n

សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែលម្ចាស់ផ្ទះថៃបានអញ្ជើញសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Triathlon International Championship ហើយក៏ជាការផ្ដល់ឱកាសឲ្យអត្តពលិកកម្ពុជាបានចូលរួមប្រកួតដើម្បីជាការដកស្រង់បទពិសោធន៍ផងដែរ ព្រោះកីឡាទ្រីយ៉ាត្លុងកម្ពុជាទើបតែចាប់ផ្ដើមរីកចម្រើន និងមានការទទួលស្គាល់ច្រើនមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ លោកងិន សុបញ្ញា បានបន្តថា ព្រឹត្តិការណ៍នេះ ខាងភាគីថៃតែងតែរៀបចំជារៀងរាល់ឆ្នាំ មិនដែលខាននោះទេដែលមានលក្ខណៈក្នុងស្ដង់ដាកម្រិតតំបន់ហើយកម្ពុជាធ្លាប់ទទួលបានមេដាយសំរិទ្ធ ១គ្រឿងម្ដងរួចមកហើយកាលពីឆ្នាំ២០១៥ ក្នុងវិញ្ញាសាអាយុ ២៩ឡើង។

15027967_1242472979153521_3546420445673912220_n

លោកបានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតចុងឆ្នាំនេះ សហព័ន្ធមិនហ៊ានិយាយមុនថានឹងដណ្ដើមបានមេដាយនោះទេ តែរឿងដែលកីឡាករទាំងអស់ត្រូវហាត់រៀនពីគេនឹងយកចិត្តទុកដាក់នោះ គឺត្រូវសង្កេតមើលបច្ចេកទេស នៃការលេងរបស់កីឡាករបរទេស ជាពិសេសគឺម្ចាស់ផ្ទះថៃតែម្ដង ដើម្បីជាទុន និងជាការពង្រឹងគុណភាពកីឡាទ្រីយ៉ាត្លុងកម្ពុជាក្នុងការប្រកួតដណ្ដើមយកមេដាយជូនជាតិនៅ ឆ្នាំ ២០២៣»៕

15078706_1242473005820185_363360096332640170_n

អត្ថបទ៖ រត្ន័

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ