គ្រូបង្វឹកម៉ាឡេសុីចិញ្ចឹមចិត្តលើកពាន AFF Suzuki Cup ដូចកាលឆ្នាំ២០១០

ម៉ាឡេសុី៖ គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេសុីលោក Ong Kim Swee មានជំនឿចិត្តថា កូនក្រុមរបស់លោកនឹងទទួលបានជោគជ័យនៅក្នុងការប្រកួត AFF Suzuki Cup 2016 ខាងមុខនេះ ព្រមទាំងអាចផ្តួលក្រុមដទៃទៀតនៅក្នុងពូល B បានដោយជោគជ័យ។

AFF Suzuki Cup

គ្រូបង្វឹកវ័យ ៤៥ឆ្នាំរូបនេះបានថ្លែងថា៖ «នេះជាការប្រកួតដ៏ធំនៅក្នុងតំបន់អាសុីអាគ្នេយ៍ ហើយខ្ញុំគិតថា ក្រុមទាំងអស់មានសមត្ថភាពមិនចាញ់គ្នាឡើយ លើកលែងតែក្រុមថៃដែលមានភាពរីកចម្រើនខ្លាំងជាងគេ ដូច្នេះឱកាសនៃការដណ្តើមពានគឺមានសឹងតែស្មើៗគ្នា!»។ លោកបានបន្ថែមថា៖ «សម្រាប់ម៉ាឡេសុី ខ្ញុំសង្ឃឹមថា ប្រសិនបើកីឡាកររបស់យើងអាចមានវត្តមានគ្រប់ៗគ្នា និងមានការតាំងចិត្តខ្ពស់នោះយើងនឹងអាចបង្កើតនូវសមិទ្ធផលដូចកាលឆ្នាំ២០១០ ដូច្នោះដែរ។»

63

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ាឡេសុី នឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ថ្ងៃបើកឆាកពូល B ពាន AFF Suzuki Cup 2016 នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នៅលើទីលាននៃកីឡដ្ឋាន Thuwunna YTC នារដ្ឋធានី Yangon ក្នុងប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ