ក្លឹប Consadole Sapporo នៅជប៉ុន ប្រាថ្នាចង់បាន Messi Jay របស់ថៃឱ្យទៅលេងក្នុងរដូវកាលក្រោយ

បាងកក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាននៅក្នុងប្រទេសថៃបានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះក្លឹបបាល់ទាត់ Consadole Sapporo ដែលជាសមាជិកលីគទី២ នៃប្រទេសជប៉ុន (J2 League) បានប្រកាសចង់បានកីឡាករ Chanathip Songkrasin ដែលមានរហស្សនាមថា Messi Jay របស់ថៃដើម្បីចូលរួមជាមួយក្រុមរបស់ខ្លួននៅរដូវកាលក្រោយនេះ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា កីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2014 រូបនេះ សម្រេចចិត្តយ៉ាងណានោះទេ។

191214b

ប្រភពខាងលើបានឱ្យដឹងថា ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅលើទឹកដីកោះ Hokkaido នេះមានក្តីសង្ឃឹមថា Messi Jay នឹងអាចរួមដំណើរជាមួយកីឡាករឥណ្ឌូនេសុី Irfan Bachdim ដែលធ្លាប់លេងនៅក្លឹប Chunburi FC របស់ថៃដែរនោះ យ៉ាងហោចណាស់ក៏បានមួយរដូវកាលដែរដើម្បីអាចជួយក្លឹបក្នុងការប្រកួតនៅរដូវកាលក្រោយ ខណៈដែលក្លឹប Consadole Sapporo ទើបតែបានទទួលសិទ្ធិឡើងទៅលេងនៅលីគកំពូលរបស់ជប៉ុននោះ។

chanathip-songkrasin

សូមបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធរូបនេះ ទើបតែបានច្រានចោលសំណើរបស់ក្លឹប Buriram United បើទោះបីជារូបគេទទួលបានតម្លៃខ្លួនរហូតដល់ ១០០ លានបាត (ប្រមាណជា ២,៨ លានដុល្លារ) ក៏ដោយ។ រូបគេថែមទាំងបាន ប្រកាសថានឹងនៅតែបន្តរួមរស់ជាមួយក្លឹប Muangthong United ពេញមួយរដូវកាល ២០១៧ តែម្តង ព្រមទាំងកំពុងត្រៀមខ្លួនដើម្បីជួយក្រុមសម្រាប់ការប្រកួត AFC Champion League (ពានលំដាប់កំពូលនៅទ្វីបអាសុី) ដែលក្លឹប Muangthong នឹងត្រូវចូលរួមប្រកួតក្នុងនាមជាក្រុមតំណាងប្រទេសថៃផងដែរ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ