TV5 Super Fight ជាព្រឹត្តិការណ៍ថ្មីដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះហើយ!

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ TV5 Boxing Knock-Out បានបញ្ចប់ទៅ ស្ថានីយ៍ទូរទស្សន៍ TV5 បានបង្កើតនូវព្រឹត្តិការណ៍ប្រដាល់ថ្មីមួយទៀតដែលមានឈ្មោះថា TV5 Super Fight សម្រាប់ប្រភេទទម្ងន់ ៦០គីឡូក្រាមដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ខែវិច្ឆិកានេះទៅហើយ ។ ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់មកពីបណ្ដាក្លិបនានាទូទាំងប្រទេសចំនួន ៣២នាក់ចូលរួមហើយការប្រកួតមានតែ ៣ ទឹកប៉ុណ្ណោះ ដោយចែកចេញជា ៣ វគ្គទើបដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ពោលគឺអ្នកចាញ់គឺត្រូវតែដើរចេញ រីឯអ្នកឈ្នះនឹងមានសិទ្ធិឡើងប្រកួតវគ្គបន្តទៀត ។

photo694289010112182919

សម្រាប់វគ្គទី ១ គឺជម្រុះ១៦នាក់ចេញទុក ១៦នាក់សម្រាប់ឡើងទៅប្រកួតបន្តវគ្គទី ២ ចំណែកវគ្គទី២ មាន១៦នាក់ ជម្រុះ ៨ នាក់ចេញទៀត លុះដល់វគ្គទី៣ ក្នុងចំណោម ៨នាក់ត្រូវជម្រុះ ៤នាក់ចេញទុក ៤នាក់ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអ្នកដែលឈ្នះនៅវគ្គនេះត្រូវប្រកួតគ្នាដណ្ដើមជើងឯក TV5 Super Fight ឯអ្នកចាញ់ត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ វិញ។

photo694289010112182921

សម្រាប់ជើងឯកបានរង្វាន់ ៤.០០០ដុល្លារ លេខ២ បានរង្វាន់ ២.០០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ បាន៧៥០ ដុល្លារ ។ សម្រាប់ថ្ងៃទី១៩វិច្ឆិកាដែលជាថ្ងៃចាប់ផ្ដើមដំបូងនេះឡុង បូឡា មកពីក្លិបអន្លង់វែងកីឡាខេត្តឧត្តរមានជ័យជួបជាមួយអ្នកប្រដាល់លីន វីរៈ របស់ក្លិបបូរីរាជសីហ៍មានរិទ្ធ ។ អ្នកទាំង ២ រូបនេះសុទ្ធតែមានវ័យក្មេង និងជើងថ្មីដូចគ្នា ប៉ុន្តែពួកគេវាយល្អ និងមានប្លង់វាយដូចអ្នកប្រដាល់ជើងចាស់ដែរ ។ សម្រាប់ការប្រកួតដែលមានតែ ៣ ទឹកបែបនេះពួកគេនឹងចាប់ផ្ដើមវាយប្រហារគ្នាតាំងពីទឹកទី ១ទៅហើយដើម្បីឲ្យឆាប់ដឹងចាញ់-ឈ្នះ ។ មួយគូទៀតនោះគឺ ឌុម កែវដប ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នាគឺងួន គា មកពីក្លិបតាឡីដំរីមានរិទ្ធ ។ អ្នកប្រដាល់ទាំង ២ រូបនេះមានចិត្តធំដូចគ្នាតែគេមិនសូវសំបូរស្នៀតដើម្បីផ្ដួលគូប្រកួតឡើយ ។ ស្ទើរគ្រប់ការប្រកួតគេប្រកួតបាន ៥ ទឹកដោយចាញ់-ឈ្នះត្រឹមពិន្ទុ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ