ក្លឹប Yadanarbon របស់មីយ៉ាន់ម៉ា តាមប្រមាញ់ Yuya Wada ពីបឹងកេត ដោយហ៊ានផ្តល់បា្រក់ខែលើសមុន ៣ ដង

មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ footballchannel បានឱ្យដឹងថា ក្លឹប Yadanarbon ដែលជាជើងឯកលីគកំពូលនៃប្រទេសមីយ៉ាន់ម៉ា កំពុងតែមានភាគរយខ្ពស់ក្នុងការសម្រេចចុះកិច្ចសន្យាជាមួយកីឡាករ Yaya Wada ដើម្បីនាំយកខ្សែបម្រើជនជាតិជប៉ុនរូបនេះឱ្យមកចូលរួមជាមួយក្រុមរបស់ខ្លួន បន្ទាប់ពីរូបគេបានសម្រេចចាកចេញពីក្លឹបបឹងកេតអង្គររបស់កម្ពុជារួចមក។

yuya-wada

ប្រភពខាងលើបានបន្ថែមថា ក្លឹប Yadanarbon បានផ្តល់នូវលក្ខខណ្ឌមួយដ៏ល្អសម្រាប់កីឡាកររូបនេះ ពោលគឺយល់ព្រមបន្ថែមប្រាក់ខែលើសក្លឹបចាស់រហូតដល់ទៅ ៣ ឯណោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថាខ្សែបម្រើដែលទើបតែសះស្បើយពីរបួសរូបនេះយល់ព្រមចុះកិច្ចសន្យាជាមួយ Yadanarbon ឬយ៉ាងណានោះទេ ខណៈដែលក្លឹបនេះកំពុងតែត្រូវការកម្លាំងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងពាន Toyata Mekong Club Championship 2016 ដូចបឹងកេតអង្គរដែរនោះ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ