សហព័ន្ធសីប៉ាក់តាក្របើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត ១

ភ្នំពេញ៖ សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកសីប៉ាក់តាក្រកម្រិត ១ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែវិច្ឆិកា នេះ។ វគ្គនេះបើកឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និងកីឡាដែលមានគ្រូបង្វឹកមកពីសហព័ន្ធសីប៉ាក់តាក្រអន្តរជាតិ ។

15134321_1199499936787637_867732208_n

បើតាមការឲ្យដឹងពីលោកទូច សុភៈ ដែលជាអគ្គលេខាធិការរបស់សហព័ន្ធ សិក្ខាកាមដែលចូលរួមសិក្សាមានចំនួន ២៥នាក់មកពីបណ្ដាក្លិបនានាជាសមាជិកសហព័ន្ធ និង ជាគ្រូអប់រំកាយ និង កីឡាមកពីសាលារៀននានា ។ គ្រូបង្វឹកដែលមកពីសហព័ន្ធអន្តរជាតិនោះជាជនជាតិថៃគឺលោក Poonsak Permsap ជាគ្រូដែលមានបទពិសោធន៍ខ្ពស់ដោយធ្លាប់បង្ហាត់នៅប្រទេសកូរ៉េរយៈពេល ៦ឆ្នាំ ធ្លាប់បង្ហាត់នៅប្រទេសឥណ្ឌា និង ធ្លាប់ជាគ្រូបង្ហាត់របស់ក្លិបកងទ័ពជើងទឹកថៃផងដែរ ។

15139420_1199499943454303_1963953917_n

លោកមាស សារិន ប្រធានសហព័ន្ធបានថ្លែងថាវគ្គនេះនឹងសិក្សាលើទ្រឹស្ដី និងការអនុវត្តន៍ ក៏ដូចជាមានការបង្ហាញពីបទបញ្ជាថ្មីៗរបស់សហព័ន្ធអន្តរជាតិ ។លោកមាស សារិនបន្តថាជាគ្រូបង្វឹកម្នាក់ត្រូវតែបណ្ដុះបណ្ដាលឲ្យបានសិស្សចំនួន ២នាក់ដែរក្នុងមួយឆ្នាំ ។

15135632_1199499940120970_1945945041_n

សូមបញ្ជាក់ថា លោក Poonsak Permsap ដែលចាប់ផ្ដើមលេងសីប៉ាក់តាក្រតាំងពីអាយុ១៤ឆ្នាំមកនោះបានលើកឡើងថាជាគ្រូបង្វឹកត្រូវតែមានកីឡាករ បន្ទាប់ពីមានកីឡាករ-កីឡាការិនីហើយនោះត្រូវតែមានសីលធម៌ មានគរុកោសល្យក្នុងការបង្ហាត់ ចេះរៀបចំកម្មវិធីហ្វឹកហាត់ និងមានចិត្តសាស្ត្រធ្វើឲ្យអត្តពលិកចូលចិត្តហ្វឹកហាត់នោះទើបការបង្ហាត់មានគុណភាព៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ