FIFA WORLD CUP RUSSIA 2018 ពូលE៖ កម្ពុជា ប៉ះជើងខ្លាំងកំពូលតារាងស៊ីរីថ្ងៃស្អែក

ការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ វគ្គបឋមតំបន់អាស៊ី ជុំទី២ ជើងទី១ នាថ្ងៃស្អែកជាការប្រកួតម្ចាស់ផ្ទះក្រុមគោព្រៃកម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិករបស់ខ្លួនទទួលស្វាគមន៍ក្រុមខ្លាំងជម្រើសជាតិស៊ីរី នាថ្ងៃស្អែកវេលាម៉ោង១៨:៣០ នាទីល្ងាច។ ហើយក៏មានការផ្សាយតាមទូរទស្សន៍ BTV ផងដែរ។

World-Cup-vs-Syria

ការប្រកួតនេះជាការលើកទី៤ របស់ជម្រើសជាតិកម្ពុជា ក្នុងជុំទី២ ជើងទី១នេះ ដោយ៖

លើកទី១ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ប្រកួតជាមួយក្រុមជម្រើសជាតិសឹង្ហបុរី ចាញ់ក្នុងលទ្ធផល ៤-០
លើកទី២ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ចាញ់ក្នុងលទ្ធផល ១-០ និង
លើកទី៣ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ទៅជួបជាមួយសាម៉ូរ៉ៃខៀវ ជប៉ុន នៅក្រៅទឹកដី ដោយចាញ់ក្នុងលទ្ធផល ៣-០

ចំណែកថ្ងៃស្អែកជាការប្រកួតលើកទី៤ របស់ខ្លួន និងជាការប្រកួតបញ្ចប់ជុំទី២ ជើងទី១ របស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរ ថា ក្នុង៣ប្រកួតនៃជុំទី២ ជើងទី១នេះ គោព្រៃកម្ពុជា​មិនទាន់រកបានពិន្ទុសោះឡើយ ពោលខ្លួនមិនទាន់ទម្លុះសំណាញ់គូប្រកួតខ្លួនបាននៅឡើយទេ និងបានធ្វើឱ្យគូប្រកួតទម្លុះសំណាញ់របស់ខ្លួនសរុប៣ប្រកួត ក្នុងជុំទី២ ជើងទី១ សរុប៨គ្រាប់ហើយ ក្នុងនោះ សឹង្ហបុរី ៤គ្រាប់, អាហ្វហ្គានីស្ថាន ១គ្រាប់ និងជប៉ុន ៣គ្រាប់ កម្ពុជាស្ថិតនៅបាតតារាងក្នុងពូលE ឯស៊ីរី ដែលត្រូវជួបជាមួយកម្ពុជា ថ្ងៃស្អែកនោះស្ថិតនៅកំពូលតារាង។

Untitledប្រភព៖ FIFA

សូមរំលឹកផងដែរថា ក្រុមជម្រើសជាតិស៊ីរី ជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ី ដែលមានប្រវត្តិបំបាក់ក្រុមជម្រើសជាតិក្នុងតំបន់យ៉ាងចាស់ដៃច្រើនមកហើយ ពោលអាហ្វហ្គានីស្ថាន ៦-០ និងសឹង្ហបុរី ១-០ ផងដែរ៕

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ