ថៃលីគ៖ Buriram United ទទួលបានចំណូលគិតតាមថ្ងៃប្រកួត ច្រើនជាងគេក្នុងរដូវកាល២០១៦ នេះ

បាងកក៖ យោងតាមការប្រកាសជាផ្លូវការរបស់ Thai League Co. Ltd បានឱ្យដឹងថា ក្លឹបបាល់ទាត់ Buriram United គឺជាក្លឹបដែលទទួលបានចំណូលច្រើនជាងគេនៅក្នុងចំណោមបណ្តាក្លឹបបាល់ទាត់ទាំង ១៨ នៃលីគប្រទេសថៃ (Thai League) ប្រចាំឆ្នាំ២០១៦ នេះ។

b1

សូមបញ្ជាក់ថា ចំណូលទាំងនេះបានមកពីការលក់សំបុត្រចូលទស្សនា ក៏ដូចជាអាវឯកសណ្ឋាន និងសម្ភារដទៃទៀតដែលក្លឹបនីមួយៗបានបង្កើតឡើងសម្រាបលក់ជូនដល់អ្នកគាំទ្ររបស់ខ្លួន និងត្រូវបានទិញក្នុងថ្ងៃប្រកួតតែម្តង ដោយមិនរាប់បញ្ចូលការឧបត្ថម្ភ (Sponsor) ឬការសហការជាដៃគូជាមួយក្រុហ៊ុនឯកជន ព្រមទាំងការលក់សម្ភារកីឡារបស់ក្លឹបក្រៅការប្រកួតនោះឡើយ។  តាមតួលេខដែលបានផ្សព្វផ្សាយឃើញថា ចំណូលសរុបនៃក្លឹបទាំង ១៨ មានចំនួនប្រមាណជាជាង ២០០ លានបាត (៥,៦ លានដុល្លារ)។

b2

ក្នុងចំនួននេះ ក្លឹប Buriram United ទទួលបានប្រមាណជា ៦៤,៥ លានបាត (១,៨ លានដុល្លារ) រីឯក្លឹប Muangthong United ស្ថិតនៅចំណាត់ថ្នាក់ទី២ ដោយរកបាន ៣១ លានបាត (៩សែនដុល្លារ) ខណៈដែលក្លឹប Suphanburi ឈរនៅលេខរៀងទី៣ ដោយមានចំណូលប្រមាណ ១២ លានបាត (៣,៤ សែនដុល្លារ)។

b4

តួលេខចំណូល (គិតជាប្រាក់បាតថៃ) ក្នុងថ្ងៃប្រកួត (Matchday income) ដែលក្លឹបនីមួយៗទទួលបានរួមមាន៖
1. (1) Buriram Utd – 64,514,509
2. (3) Muangthong Utd – 31,265,088
3. (5) Suphanburi –12,599,778
4. (-) Sukhotahi – 11,521,750
5. (6) Bangkok Glass – 11,240,011
6. (2) Nakhonratchasima – 11,1148,055
7. (4) Chonburi – 10,897,823
8. (8) Ratchaburi – 9,412,083
9. (9) Chiangrai Utd – 8,823,971
10. (7) Sisaket – 8,222,876
11. (-) Pattaya Utd – 6,829290
12. (14) Bangkok Utd – 5,505,270
13. (11) BEC Tero – 4,595,393
14. (12) Navy – 4,515,422
15. (10) Chainat – 4,451,880
16. (16) Army – 4,132,378
17. (15) Super Power – 3,909,960
18. (-) BBCU – 2,012,360

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ