World Cup Qualification: ដំរីសឹកថៃ បាន ១ ពិន្ទុជាលើកដំបូងក្រោយចាញ់ ៤ ប្រកួតជាប់ៗគ្នា

បាងកក៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ ទទួលបាន ១ ពិន្ទុជាលើកដំបូងក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកក្រោយពីបានទទួលបរាជ័យកាលពីការប្រកួត ៤ លើកកន្លងមក។

5

កាលពីយប់មិញនេះ ក្រុមដំរីសឹកនេះ បានបង្ហាញទម្រង់ដ៏ល្អមួយ និងបានទប់ទល់ក៏ដូចជាព្យាយាមវាយបកជាបន្តបន្ទាប់ទៅលើក្រុមភ្ញៀវអូស្ត្រាលីរហូតទទួលបានលទ្ធផល ២-២ ក្រោយពីបានតស៊ូអស់រយៈពេលពេញ ៩០ នាទីរួចមក។

4
គ្រាប់បាល់ទាំង ២ គ្រាប់សុទ្ធតែរកបានដោយកីឡាករ Teerasil Dangda នៅនាទី១៩ និង ៥៧ ជាហេតុធ្វើឱ្យក្រុមម្ចាស់ផ្ទះបាននាំមុខមុនក្នុងលទ្ធផល ២-១ មុននឹងក្រុមកង់ហ្គូរូតាមស្មើវិញនៅនាទី ៦៤ តាមរយៈគ្រាប់បាល់ពិន័យ១១ ម៉ែត្រនោះ។

6

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃដែលត្រូវបានស្គាល់ថាជាក្រុមដ៏ខ្លាំងមួយក្នុងតំបន់អាស៊ានមិនទទួលបានលទ្ធផលគាប់ប្រសើរឡើយនាពេលកន្លងមកនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Qualifier 2018) តំបន់អាសុីនេះ ដោយបានចាញ់ ៤ប្រកួតរួចមកហើយពោលគឺបានបរាជ័យក្រោមថ្វីជើងក្រុមអារ៉ាប៊ីសាអូឌីត ១-០ រួចបន្តចាញ់ក្រុមសាម៉ូរ៉ៃជប៉ុន ២-០ នៅក្នុងដីខ្លួនឯង បន្ទាប់មកបរាជ័យសារជាថ្មីជាមួយក្រុមអារ៉ាប់រួម ៣-១ មុននឹងបន្តចាញ់ក្រុមអុីរ៉ាក់ ៤-០ កាលពីខែតុលាកន្លងទៅ។

7

យ៉ាងណាក៏ដោយ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ ខាងមុខ ក្រុមដំរីសឹកថៃ នឹងត្រូវបើកទ្វារកីឡដ្ឋាន Rajamangala. សារជាថ្មីដើម្បីទទួលក្រុមអារ៉ាប៊ីសាអូឌីតដែលទើបតែចាញ់ក្រុមសាមូរ៉ៃជប៉ុន ២-១ ដែរនោះ៕

201611111115-wc2018qf-thailand-vs-aus-14

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ