ម្ចាស់ផ្ទះសិង្ហបុរី យកឈ្នះ កម្ពុជា ១-០ ក្នុងការប្រកួតកម្តៅសាច់ដុំមុននេះ

សិង្ហបុរី៖  បន្ទាប់ពីបានប្រកួតពេញ ៩០ នាទីរួចមកនៅទីបំផុតក្រុមម្ចាស់ផ្ទះសិង្ហបុរីបានយកឈ្នះលើក្រុមភ្ញៀវកម្ពុជា ក្នុងលទ្ធផល ១-០ នៅលើទីលាននៃកីឡដ្ឋាន Bashan នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។

14915203_1819164191654414_8026470138237013242_n

គួររំលឹកថា មុននឹងជួបក្រុមឈុតធំរបស់ដែនដីកោះមួយនេះ កាលពីម្សិលមិញក្រុមកម្ពុជាបានទទួលជោគជ័យលើក្រុម U-22 ក្នុងលទ្ធផល ២-០ ផងដែរ។ មួយវិញទៀតនេះក៏ជាការប្រកួតកម្តៅសាច់ដុំលើកចុងក្រោយរបស់ក្រុមទាំងពីរដើម្បីត្រៀមខ្លួនចូលរួមវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។

14963169_1819164568321043_4063333493545967263_n

សម្រាប់ការប្រកួត AFF Suzuki Cup 2016 វិញក្រុមតោសិង្ហបុរីស្ថិតនៅក្នុងពូល A ជាមួយជើងឯកឆ្នាំចាស់ថៃ ហ្វីលីពីន និងឥណ្ឌូនេសុី ខណៈដែលនៅក្នុងពូល B វិញរួមមានកម្ពុជា ម៉ាឡេសុី វៀតណាម និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕

15078591_1819167568320743_4032318195483889105_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ