AFF Suzuki Cup៖ កីឡាករ ៣នាក់ជ្រុះចេញពីក្រុមជម្រើសជាតិ មុនចេញដំណើរទៅសិង្ហបុរីព្រឹកនេះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅសិង្ហបុរីនាវេលាម៉ោង ៩៖៣០នាទីព្រឹកនេះហើយ ដើម្បីប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរីចុងសប្ដាហ៍នេះ សម្រាប់ពង្រឹងសមត្ថភាពត្រៀមប្រកួតពាន AFF Suzuki Cup 2016 វគ្គចែកពូលនៅមីយ៉ាន់ម៉ា ។ ប៉ុន្ដែមុននឹងចេញដំណើរលោក Lee Tae Hoon គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានជម្រុះកីឡាករ ៣នាក់ចេញពីបញ្ជីឈ្មោះកីឡាករ ២៣នាក់រួចទៅហើយ ។

15039708_1817982668439233_8546830388065593528_o
បើតាមការឲ្យដឹងពីលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា កីឡាករ ៣នាក់ ដែលមិនអាចរួមដំណើរជាមួយក្រុមជម្រើសជាតិ បំពេញបេសកកម្មលើឆាកអន្ដរជាតិលើកនេះ រួមមានខ្សែប្រយុទ្ធ ទុំ សារាយ មកពីក្លឹបណាហ្គាវើល, ខ្សែការពារ សរ ពិសិដ្ឋ និងអ្នកចាំទី អ៊ុំ វិចិត្រ មកពីក្លឹបក្រសួងការពារជាតិ ។ ដូច្នេះមានន័យថា នៅសល់សមាជិក ២៣នាក់ប៉ុណ្ណោះ ដែលលោក Lee ត្រូវដឹកនាំទៅប្រកួតមិត្តភាពនៅសិង្ហបុរី មុនចេញទៅមីយ៉ាន់ម៉ា ដើម្បីប្រកួតពាន AFF Suzuki Cup 2016 ។

nensothearoth

សមាសភាពជម្រើស ២៣នាក់ខាងលើ គឺមានកីឡាករក្លឹបភ្នំពេញក្រោន ៤នាក់(ប៊ីន ចន្ថាជារី, កែវ សុខផេង, អ៊ិន សូដាវីត និង កែវ សុខសិលា), ក្រសួងការពារជាតិ ៣នាក់(ឈិន ឈឿន, ច្រឹង ពលរដ្ឋ និងអ៊ុំ សេរីរ័ត្ន), ណាហ្គាវើល ២នាក់(សុះ ស៊ូហាណា និង ឆេង ម៉េង), បឹងកេតអង្គរ ៥នាក់(ចាន់ វឌ្ឍនាកា, រស់ សំអឿន, ឃួន ឡាបូរ៉ាវី, សុខ សុវណ្ណ និងស៊ូ យ៉ាទី), ព្រះខ័នរាជស្វាយរៀង ៨នាក់(ប្រាក់ មុន្នីឧត្តម, រស់ គង់សំរេច, សំអឿន ពិដោរ, សុខ សំណាង, ហួយ ផល្លីន, សឿយ វិសាល, នេន សុធារ័ត្ន និងណុប តុលា  រួមទាំងកីឡាករមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ គឺកីឡាករ ទិត ឌីណា ។

15002368_1817982405105926_5804984656747283501_o

គួរបញ្ជាក់ថា ថ្ងៃនេះក្រុមជម្រើសជាតិកម្ពុជា ទៅសិង្ហបុរី ដើម្បីប្រកួតកម្ដៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះនៅទីនោះ នៅថ្ងៃទី១៣ ខែវិច្ឆិកាចុងសប្ដាហ៍នេះ បន្ទាប់មកទើបក្រុមជម្រើសជាតិកម្ពុជា បន្ដដំណើរទៅមីយ៉ាន់ម៉ាតែម្ដង ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណៈក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៕

14991959_1817672311803602_3467569291998148702_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ