ភ្នំពេញក្រោន សមជើងជាមួយណាហ្គាវើល ចុងសប្តាហ៍នេះ

ក្រោយពីការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ បានត្រូវសម្រាកក្នុងរយៈពេលប្រមាណជា៤សប្តាហ៍ ដោយនឹងចាប់ផ្តើមការប្រកួតឡើងវិញនាថ្ងៃទី១២ ខែកញ្ញា នេះ ដែលធ្វើឱ្យសកម្មភាពកីឡាបាល់ទាត់កម្ពុជា ហាក់មានភាពស្ងប់ស្ងាត់ ក៏ដូចជាមិនមានការប្រកួតសោះឡើយ។ ស្របពេលស្ថិតក្រោមការសម្រាកនេះ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពដើម្បីសមជើង និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។ ជាក់ស្តែងនៅថ្ងៃទី០៥ ខែសីហា នេះ នឹងមានការប្រកួតជាលក្ខណៈមិត្តភាពរវាងក្លឹបភ្នំពេញក្រោន សាកកម្លាំងជាមួយក្លឹបណាហ្គាវើល នៅកីឡដ្ឋានRSN វេលាម៉ោង១៨:០០ នាទីល្ងាច។

កុំភ្លេច! ទៅទស្សនាទាំងអស់គ្នា..។

11986988_1095624977131692_1547083729641159212_n

អត្ថបទ៖ បារាំង

រូបភាព៖ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ