លោកវ៉ាត់ ចំរើន៖ ព្រឹត្តិកាណ៍ប្រណាំងកង់មានហានិភ័យគ្រោះថ្នាក់ខ្ពស់ជាងការរត់ម៉ារ៉ាតុន!

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសន្និសីទការសែតស្តីពីការប្រណាំងកង់អង្គរកាលពីពេលថ្មីៗកន្លងទៅនេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងនូវការព្រួយបារម្មណ៍អំពីការប្រកួតប្រណាំងកង់ នៅតំបន់អង្គរខេត្តសៀមរាបនាខែក្រោយនេះ  ដោយសារតែលោកយល់ឃើញថាការប្រណាំងកង់មានហានិភ័យ ឬគ្រោះថ្នាក់ខ្ពស់ជាងការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន។

bicycle-610

លោកបន្តថា៖ «អ្នកជិះកង់មានលក្ខណៈហានិភ័យខ្ពស់ណាស់ក្នុងពេលជិះ ព្រោះកង់ប្រណាំងវាមានគ្រោះថ្នាក់ច្រើនជាងយើងរត់ ការរត់យើងមិនសូវមានគ្រោះថ្នាក់នោះទេ ប៉ុន្តែបើកង់ប្រណាំងយើងមានគ្រោះថ្នាក់ច្រើន។ អ្វីដែលយើងគួរយកចិត្តទុកដាក់ត្រូវផ្តោតទៅលើបច្ចេកទេសនៃការរៀបចំ ទៅលើការរៀបចំសុវត្ថិភាពក្នុងការប្រណាំង»។ អ្វីដែលអគ្គលេខាធិការរូបនេះចង់ធ្វើការណែនាំដល់អត្តពលិកដែលចូលរួមនោះគឺ ទាំងកីឡាករកីឡាការិនីទាំងអស់ត្រូវមានស្មារតីប្រកួតបែបអ្នកកីឡាហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បំផុតនោះគឺត្រូវអប់រំដល់អ្នកជិះរបស់យើងឲ្យមានស្មារតីជាអ្នកកីឡា។ ស្មារតីជាអ្នកកីឡាមានន័យថា មិនមែនធាក់គេ មិនមែនប្រជែងគេ ឬក៏ធ្វើអ្វីមួយដែលវាខុសពីស្មារតីរបស់កីឡា ដើម្បីផ្តួលគេរួចហើយយើងទៅមុខ នោះមិនមែនទេ។

cycling-trekking-around-angkor7d-656

ជាក់ស្ដែងសម្រាប់ ការប្រណាំងកង់ ដើម្បីកុមារ និងស្ត្រីលើកទី១១ នៅតំបន់អង្គរវត្តក្នុងខេត្តសៀមរាប ត្រូវផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងអំឡុងពេលប្រកួតប្រជែង និងត្រូវមានការយោគយល់ អធ្យាស្រ័យ និងសុជីវធម៌ក្នុងការប្រកួត។លោកបន្ថែមថា៖ «សកម្មភាពនេះឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈ និងស្មារតីមនុស្សធម៌របស់យើងដើម្បីគាំទ្រដល់សហគមន៍កម្ពុជា។ យើងចូលរួមប្រណាំងទាំងអស់គ្នា ដើម្បីភាពសប្បាយរីករាយ សុខភាព និងដើម្បីកុមារ និងស្ត្រីដែលងាយរងគ្រោះក្នុងប្រទេសកម្ពុជា ដែលត្រូវការជួយគាំទ្រពីយើង»។

 angkor-in-style-masthead-3

គួរបញ្ជាក់ផងដែរថា ថវិកាដែលប្រមូលពីការចុះឈ្មោះចូលរួមប្រកួតនេះ នឹងយកទៅប្រើប្រាស់ដើម្បីជួយដល់កុមារដែលរស់នៅជាមួយឪពុកម្តាយក្នុងពន្ធគារ និងយកទៅទិញកង់ចំនួន១០០គ្រឿង ដើម្បីចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន១០០នាក់នៅខេត្តសៀមរាប និងខេត្តតាកែវ។ ហើយគម្រោងនេះមានគោលបំណងផ្តល់ជូនសម្រាប់តម្រូវការចំបាច់ដល់កុមារ ម្តាយ និងស្ត្រីមានផ្ទៃពោះដែលរស់នៅក្នុងពន្ធនាគារផងដែរ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ