ធារី ចន្ថាប៊ីន ជាប់ក្នុងបញ្ជីឈ្មោះកីឡាករដែលមានរូបរាងសង្ហារទាំង ១៥ រូបនៅតំបន់អាស៊ាន

ភ្នំពេញ៖ ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានក្លាយជាកីឡាករម្នាក់ដែលមានជាប់ឈ្មោះក្នុងបញ្ជីកីឡាករដែលមានរូបរាងសង្ហារទាំង ១៥ រូបនៅក្នុងតំបន់អាស៊ានសម្រាប់ការប្រកួតពាន AFF Suzuki Cup 2016 នេះ។ គេហទំព័រ fourthofficial បានចាត់ទុកថា កីឡាករទាំងនេះគឺសុទ្ធតែមានរូបរាងសង្ហារសុិចសុី គួរឱ្យទាក់ទាញ និងមានភាពលេខធ្លោក្នុងក្រសែភ្នែកទស្សនិកជននៅក្នុងតំបន់អាស៊ាន។
13161041_1090085041050691_2122233275_o

កីឡាករសញ្ជាតិខ្មែរ-បារាំងវ័យ ២៥ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបភ្នំពេញក្រោនកាលពីឆ្នាំ២០១២ និងបានជាប់ជម្រើសជាតិកម្ពុជានាឆ្នាំ២០១៣ ព្រមទាំងធ្លាប់ជាសមាជិកក្រុម U-17 បារាំងកាលពីឆ្នាំ២០០៧ ផងដែរ។ ក្រៅពីមានអាជីពជាកីឡាករបាល់ទាត់ហើយនោះ ធារី ចន្ថាប៊ីន ក៏មានភាពលេចធ្លោនៅក្នុងវិស័យសិល្បៈដែរតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីធំៗជាច្រើន ហើយជាមួយនឹងរូបរាងសង្ហាររបស់ខ្លួនខ្សែការពាររូបនេះបានក្លាយជាកីឡាករដ៏មានប្រជាប្រិយនៅក្នុងចំណោមអ្នកគំាទ្របាល់ទាត់ក្នុងប្រទេសកម្ពុជា ព្រមទាំងបានឆក់យកបេះដូងនារីៗមិនតិចនាក់នោះឡើយ៕

2204672

11391298_866660690083920_7759663015928686491_n

14528231_1196511117074749_1916123317_n

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ