សុខ សុវណ្ណ បន្ដកុងត្រាជាមួយបឹងកេតអង្គររហូតដល់ឆ្នាំ២០១៨

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្លឹបបឹងកេតអង្គរ កីឡាករជម្រើសជាតិកម្ពុជា សុខ សុវណ្ណ បានសម្រេចចុះកិច្ចសន្យារួមរស់ជាមួយក្លឹបបឹងកេតអង្គរ ២ឆ្នាំទៀត ដើម្បីជួយក្រុមជើងឯក ២សម័យកាលនេះ ប្រកួតប្រជែងក្នុងរដូវកាលថ្មីឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមមុខ ។

14732239_1126825030740769_784568931805590372_n

ទន្ទឹមជាមួយនឹងការបន្ដកុងត្រាជាមួយក្រុមបឹងកេតនេះ សុវណ្ណ បានលើកឡើងថា៖ «ខ្ញុំមានអារម្មណ៍ថារីករាយណាស់ក្នុងការបន្ដនៅទីនេះទៀត ខ្ញុំជាផ្នែកមួយនៃក្រុមដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជាដូច្នេះខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជួយក្លិបឲ្យឈ្នះពានរង្វាន់ជាច្រើនបន្ថែមទៀតតាមដែលអាចធ្វើបាន»។

14993507_1324075300970894_2054026146287733626_n

គួរបញ្ជាក់ថា ខ្សែការពារដ៏រឹងមាំនៃក្លឹបបឹងកេតនេះ តែងតែមានវត្តមានក្នុងក្រុមជម្រើសជាតិ ហើយមួយរយៈពេលចុងក្រោយនេះ កេរ្ដិ៍ឈ្មោះមរបស់ សុខ សុវណ្ណ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ពិសេសគឺបន្ទាប់ពីលោក Lee Tae Hoon បានសម្រេចជ្រើសយកគេធ្វើជាប្រធានក្រុមជម្រើសជាតិ ក្នុងការប្រកួតអន្ដរជាតិមួយ កាលពីពេលថ្មីៗកន្លងទៅ ៕

14937409_1138935962863009_4238923935296157871_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ