ពិន្ទុនៃការប្រកួត AFF Suzuki Cup 2016 នឹងក្លាយជាមូលដ្ឋានគណនា FIFA world ranking ជាលើកដំបូង

ម៉ាឡេសុី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុីបានប្រកាសថា សម្រាប់ឆ្នាំ២០១៦ នេះសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានសម្រេចយកលទ្ធផលនៃការប្រកួតពាន AFF Suzuki Cup មកធ្វើជាមូលដ្ឋានបន្ថែមក្នុុងការគណនាពិន្ទុដើម្បីគិតចំណាត់ថ្នាក់ពិភពលោក (FIFA world ranking) ដល់ក្រុមនីមួយៗ ដែលករណីនេះមិនធ្លាប់មានពីមុនមកឡើយ។

download

ការប្រកួត AFF Suzuki Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែវិច្ឆិកា នេះត្រូវបានទទួលស្គាល់ដោយ FIFA ថាជាព្រឹត្តិការណ៍ប្រកួតកម្រិត A (Category A-ranked tournament) ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលទៅក្នុងការបូកពិន្ទុចំណាត់ថ្នាក់ពិភពលោកនោះទេកាលពីមុនមក ពោលគឺគិតត្រឹមតែកម្រិតតំបន់អាស៊ានប៉ុណ្ណោះ។ លោក Datuk Seri Azzuddin Ahmad អគ្គលេខាធិការសហព័ន្ធបាល់ទាត់អាស៊ានបានថ្លែងប្រាប់ ESPN FC ថា៖ « នៅពេលនេះការប្រកួត AFF Suzuki មិនមែនត្រឹមតែជាការប្រកួតក្នុងតំបន់ដូចពីមុននោះទេ ប៉ុន្តែវាមានលក្ខណៈជាសកលតែម្តង។ នេះគឺពិតជារឿងមួយដ៏ត្រឹមត្រូវ! វិស័យបាល់ទាត់នៃប្រទេសទាំង ១១ មានសន្ទុះកើនឡើងជាលំដាប់ ជាពិសេសមានទស្សនិករាប់លាននាក់ទស្សនាការប្រកួតនេះ វាជាជំហានដ៏ប្រសើរក្នុងការក្លាយជាផ្នែកមួយនៃកីឡាបាល់ទាត់ពិភពលោក។»

2016 AFF Suzuki Cup Qualification Round Match between Cambodia vs Brunei Darussalam in National Olympic Stadium Phnom Penh, Cambodia in 18 October 2016

សូមបញ្ជាក់ថា  យោងតាមគោលការណ៍ថ្មីនេះ លទ្ធលនៃការប្រកួតរបស់ក្រុមនីមួយៗក្នុងក្របខណ្ឌពាន AFF Suzuki Cup នឹងត្រូវក្លាយជាផ្នែកមួយនៃពិន្ទុសម្រាប់គណនារកចំណាត់ថ្នាក់នៅខែវិច្ឆិកា នេះតែម្តង៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ