ជម្រើសជាតិសិង្ហបុរី ចាញ់ សុីរី ២-០ មុនជួបកម្ពុជានៅចុងសប្តាហ៍នេះ

ម៉ាឡេសុី៖ ក្រុមជម្រើសជាតិសិង្ហបុរី បានទទួលរងបរាជ័យក្រោមថ្វៃជើងក្រុមជម្រើសជាតិសុីរី ជាមួយនឹងលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពនៅលើទឹកដីម៉ាឡេសុីកាលពីថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញនេះ វាក៏ជាការបរាជ័យមួយបន្ថែមទៀតសម្រាប់ក្រុមតោអាស៊ានក្នុងដំណើរប្រកួតមិត្តភាពកម្តៅសាច់ដុំទាំង ៦ លើកមុននឹងព្រឹត្តិការណ៍ AFF Suzuki Cup 2016 ឈានចូលមកដល់។

2015sep02124754_485565776
គួររំលឹកថា ក្រុមជម្រើសជាតិសិង្ហបុរីក៏ទើបតែបានចាញ់ក្រុមហុងកុង ២-០ ដែរកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅ ខណៈដែលគ្រូបង្វឹក Sundra Moorthy នៅតែមានសង្ឃឹមថា កូនក្រុមរបស់លោកនឹងធ្វើបានល្អសម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត ពិសេសគឺក្នុងជំនួបចុងក្រោយជាមួយក្រុមជម្រើសជាតិកម្ពុជានាថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះតែម្តង។ លោកបានលើកឡើងថា៖ «ការប្រកួតទាំងនឹងនាំឱ្យកីឡាកររបស់យើងកាន់តែរឹងមាំ ហើយពួកគេប្រាកដជាអាចទទួលបាននូវបទពិសោធន៍ល្អៗព្រមទាំងអាចបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរដើម្បីអាចផ្តល់ឱ្យយើងនូវជម្រើសចុងក្រោយទាំង ២៣ រូបដែលមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការប្រកួតខាងមុខនេះ»។

hafiz_sujad_-_singapore_vs_syria_-_fas

សូមបញ្ជាក់ថា សម្រាប់ការប្រកួត AFF Suzuki Cup 2016 វិញ ជម្រើសជាតិសិង្ហបុរីស្ថិតនៅពូល A ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ថៃ ហ្វីលីពីន និង ឥណ្ឌូនេសុី ហើយក្រុមឈានមុខនៅក្នុងតំបន់អាស៊ាននេះធ្លាប់បានគ្រងតំណែងជើងឯកចំនួន ៤ លើករួចមកហើយ ពោលគឺនៅឆ្នាំ១៩៩៨, ២០០៤, ២០០៧ និង ២០១២ ផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ