អ្នកចាត់ការបឹងកេតថា ចំនុច ៣ ត្រូវបានព្រមព្រៀងគ្នាជាមួយក្លឹបជប៉ុន!

ភ្នំពេញ៖ ដំណើរទស្សនៈកិច្ចរយៈពេលមួយសប្ដាហ៍នៅលើទឹកដីជប៉ុនរបស់លោក បែ មករា អ្នកចាត់ការក្រុមបឹងកេតអង្គរ និងកីឡាករចាន់ វឌ្ឍនាកា បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ នៅថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញ ។ ជាមួយគ្នានោះលោក បែ មករា បានឲ្យដឹងថាទស្សនៈកិច្ចនេះមានបញ្ហាសំខាន់ ៣ចំណុច ត្រូវបានក្លឹបបឹងកេតអង្គរ និងក្លឹប Fujieda MYFC ព្រមព្រៀងគ្នាដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងក្លឹបទាំងពីរ ។

14907223_1146580808722333_3768338382332559180_n
អ្នកចាត់ការក្រុមខាងលើនេះ បានបញ្ចាក់ថា បញ្ហាសំខាន់ៗ ដែលត្រូវបានលើកមកពិភាក្សា និងឈានដល់ការព្រមព្រៀងគ្នានោះ ទី១៖គឺក្លឹបទាំងពីរអាចនឹងបើកសាលាបាល់ទាត់រួមគ្នាមួយនៅលើទឹកដីកម្ពុជា ទី២៖ រៀបចំឲ្យមានការប្រកួតលក្ខណៈមិត្តភាពរវាងក្លឹបទាំងពីរដែលអាចនឹងកើនឡើងនៅដើមឆ្នាំក្រោយ ហើយទី៣ គឺការសិក្សាពីគម្រោងដោះដូកីឡាកររវាងក្រុមទាំងពីរតាមរយៈការសិក្សាទៅវិញទៅមក ។

14956509_1150056031708144_8673470838339318537_n

ប៉ុន្ដែយ៉ាងណាលោកបានចាក់ទុកដំណើរទស្សនៈកិច្ចនៅក្លឹប Fujieda MYFC ដែលជាក្លឹបសមាជិកនៃលីគលំដាប់ទី៣ ជប៉ុននេះគឺជាភាពជោគជ័យមួយ ដើម្បីវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយក្លឹបបឹងកេតអង្គរ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្លឹប Fujieda MYFC នេះផងដែរ ។ លើសពីនេះលោកក៏រំពឹងថា នឹងមានកីឡាករកម្ពុជាទៅលេងឲ្យក្លឹបនៅជប៉ុនផងដែរ ។

14938280_1318467538198337_8414362778986765312_n

ដោយឡែកកីឡាករ ចាន់ វឌ្ឍនាកា ដែលធ្វើដំណើររួមគ្នា ក្រោយបញ្ចប់ដំណើរទស្សនៈកិច្ច និងហ្វឹកហាត់ជាមួយក្លឹបជប៉ុនខាងលើបានលើកឡើងថា ការហ្វឹកហាត់នៅទីនោះ ពិតជាប្លែក ហើយទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ដើម្បីចែករំលែកនៅកម្ពុជាហើយខ្សែប្រយុទ្ធជើងឆ្វេងនេះ ក៏រំពឹងការហ្វឹកហាត់រយៈពេល ១សប្ដាហ៍នៅជប៉ុននោះ នឹងជំរុញខ្លួនឲ្យកាន់តែមានសមត្ថភាពដើម្បីជួយជម្រើសជាតិកម្ពុជា ប្រកួតពាន AFF Suzuki Cup 2016 នៅលើទឹកដីមីយ៉ាន់ម៉ានាពេលខាងមុខទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ