ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយបំផុតនៅកម្ពុជា នឹងចាប់ផ្ដើមម្ដងទៀតនាដើមឆ្នាំ២០១៧

សៀមរាប៖ នៅថ្ងៃទី២១និង ២២ ខែមករាឆ្នាំ ២០១៧ខាងមុខនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយបំផុត ឬ Ultra Trail Angkor 2016 នៅលើទឹកដីអង្គរក្នុងខេត្តសៀមរាប។ ខណៈដែរ ព្រឹត្តិការណ៍នេះ គឺមានការប្រឈមនឹងការលំបាកមួយចំនួនទាក់ទងនឹងបញ្ហាបច្ចេកទេសក៏ដូចជាសុវត្ថិភាពសម្រាប់អត្តពលិកផងដែរ។

img_6166-copy

បើតាមមន្ត្រីព័ត៌មានរបស់គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ NOCC និងក្រសួង ទេសចរណ៍ ធ្លាប់រៀបចំរួចម្ដងហើយកាលពីដើមឆ្នាំ២០១៦ ដោយមានអត្តពលិកចូលរួមរត់ប្រណាំងប្រមាណ ២៥០នាក់ មកពី ២៦ប្រទេសលើពិភពលោកដែលក្នុងនោះភាគច្រើនមកពីអាហ្វ្រិកខាងត្បូង អូស្ត្រាលី អាមេរិក ប៊ែហ្ស៊ិក ឥណ្ឌូនេស៊ី ស្វីស សិង្ហបូរី ម៉ាឡេស៊ី និងថៃ ជាដើម។

img_6135

ប្រភពដដែលបន្តថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គធម្មជាតិនេះចែកចេញជា ៤ វិញ្ញាសាគឺរត់ចម្ងាយ ៣២គីឡូម៉ែត្រដែលរត់ចម្ងាយផ្លូវនេះ ត្រូវបង់សិទ្ធិប្រកួត ៦០ដុល្លារ , ចម្ងាយផ្លូវ ៦៤គីឡូម៉ែត្របង់សិទ្ធិប្រកួត ៩០ដុល្លារ និង រត់១២៨គីឡូម៉ែត្របង់សិទ្ធិប្រកួត១៦០ដុល្លារ ក្រៅពីនេះក៏មានការរត់កាន់ឈើច្រត់ចម្ងាយ ៣២ គីឡូម៉ែត្រផងដែរ ហើយប្រាក់ដែលបានមកពីការបង់សិទ្ធិប្រកួតនេះគឺសម្រាប់បង់ធានារ៉ាប់រងដល់ អ្នកចូលរួមរត់ និងជួយដល់វិស័យសុខាភិបាល និងអង្គការដែលធ្វើការជាមួយកុមារ ។

img_6180-copy

ការរត់នេះគឺក្នុងចម្ងាយផ្លូវ ១៥គីឡូម៉ែត្រ និងមានស្ថានីយ៍សម្រាប់ផឹកទឹក ក៏ដូចជាទទួលទានអាហារសម្រន់មួយកន្លែង ដែលរាល់ការឈប់សម្រាកនេះមានរយៈពេលយូរ ឬ ឆាប់អាស្រ័យលើអត្តពលិកខ្លួនឯងដែលចង់ឆាប់ដល់ទី ឬ មិនចង់ឆាប់ដល់ទីតែប៉ុណ្ណោះ ។ សម្រាប់ចម្ងាយផ្លូវ ១២៨គីឡូម៉ែត្រនេះមិនឲ្យរត់លើសពី ២៨ម៉ោងឡើយ មួយវិញទៀតបន្ទាប់ពីរត់ក្នុងចម្ងាយផ្លូវ ៧៤គីឡូម៉ែត្រហើយបើអ្នកចូលរួមរត់ណាម្នាក់ប្រើពេលលើសពី ២១ម៉ោងគឺត្រូវទម្លាក់ចេញពីការប្រកួតតែម្តង ៕

img_6200-copy

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ