កីឡាករ Javier Chicharito Hernandez ផ្ទេរទៅក្លឹប Bayern Leverkusen

ខ្សែប្រយុទ្ធសញ្ជាតិម៉ិចសុិកកូ របស់ក្លឹបបិសាចក្រហម Manchester United ដែលបានចំណាយពេលមួយរដូវកាលលេងឲ្យក្លឹប Real Madrid កាលពីឆ្នាំមុននោះ ឥលូវនេះបានចុះកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្លឹបនៅប្រទេសអាល្លឺម៉ង់ Bayern Leverkusen ក្នុងតម្លៃខ្លួនប្រមាណជា £7.3million ($11.2 million)។ ការដោះដូរនេះគឺធ្វើឡើងនៅថ្ងៃចុងក្រោយនៃថ្ងៃដោះដូរកីឡាករក្នុងរដូវកាលនេះ។

ទោះបីជាកីឡាករ វ័យ ២៧ឆ្នាំរូបនេះ ត្រលប់មកពីក្លឹប Real Madrid វិញដែលពេលនោះកីឡាកររូបនេះរកបាន ៩គ្រាប់ព្រមទាំងជួយរកបានគ្រាប់បាល់ជ័យជម្នះឲ្យក្លឹប Real Madrid ឈ្នះក្លឹប Atletico Madrid ក្នុងការប្រកួត Champions League វគ្គ ៨ ក្រុមចុងក្រោយក៏ដោយ ក៏លោកLouis van Gaal នៅតែសម្រេចចិត្តលក់កីឡាកររូបនេះចេញ។
គួរបញ្ជាក់ផងដែរកីឡាករ Hernandez រកបាន ៥៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥៦ប្រកួតឲ្យក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីផ្ទេរមកពីក្លឹប Chivas ក្នុងឆ្នាំ ២០១០៕

082615-Soccer-Man-United-Javier-Hernandez-PI-CH.vadapt.955.high.0

អត្ថបទ៖ រិទ្ធី

ប្រភព៖ FoxSports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ