ល្បីថាក្លឹប Fujieda របស់ជប៉ុនចង់បានខ្សែប្រយុទ្ធ CV11 ក្រោយបង្ហាញទម្រង់លេងបានល្អ

ភ្នំពេញ៖ បេសកកម្មរយៈពេល ១សប្ដាហ៍របស់ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលចេញទៅទស្សនៈកិច្ច និងហ្វឹកហាត់ជាមួយក្លឹប Fujieda នៅលើទឹកដីជប៉ុន កំពុងទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រ និងបណ្ដាញផ្សព្វផ្សាយនានា ។ ទន្ទឹមជាមួយគ្នានេះ ក៏ល្បីថាក្លឹបនៃលីគលំដាប់ទី៣ ជប៉ុននេះកំពុងចង់បាន វឌ្ឍនាកា ទៅលេងឲ្យក្លឹបរបស់ខ្លួននារដូវកាលក្រោយផងដែរ ។

14910461_1318505134861244_4062049985432635505_n

ចាន់ វឌ្ឍនាកា បានហ្វឹកហាត់ជាមួយក្លឹប Fujieda រយៈពេលជិត ១សប្ដាហ៍មកហើយ ហើយក៏ជិតដល់ពេលត្រឡប់មកជួយក្រុមជម្រើសជាតិកម្ពុជា នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នាពេលខាងមុខផងដែរ ។ ប៉ុន្ដែយ៉ាងណាគេមិនទាន់ដឹងច្បាស់ពីការវិវត្តន៍ការហ្វឹកហាត់របស់ ចាន់ វឌ្ឍនាកា និងការសិក្សាដោះដូកីឡាកររវាងក្លឹប Fujieda និងក្លឹបបឹងកេតអង្គរ ដែលត្រូវបានអះអាងកំពុងមានទំនាក់ទំនងជាមួយគ្នានោះទេ ។

14907171_1318484188196672_1542693359986311685_n

ប៉ុន្ដែលោក បែ មករា អ្នកចាត់ការក្រុមបឹងកេតអង្គរ និងជាអ្នករួមដំណើរជាមួយ វឌ្ឍនាកា ទៅប្រទេសជប៉ុន បានបង្ហើបឲ្យដឹងថា ក្លឹប Fujieda ពិតជាចង់បានខ្សែប្រយុទ្ធជើងឆ្វេងនេះពិតមែន ប៉ុន្ដែយ៉ាងណា វាមិនទាន់ច្បាស់ការនោះទេ គឺរង់ចាំការសិក្សាបន្ដសិន ខណៈសាមីខ្លួនផ្ទាល់ក៏មិនទាន់ដឹងដែរ ប៉ុន្តែគ្រូបង្វឹក និងថ្នាក់ដឹកនាំក្លឹប Fujieda ពិតជាពេញចិត្តទម្រង់លេង និងជំហររបស់ ចាន់ វឌ្ឍនាកា ដែលធ្វើបានល្អអំឡុងពេលហ្វឹកហាត់ប៉ុន្មានមកនេះ ។

14938280_1318467538198337_8414362778986765312_n

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានធ្វើដំណើរទៅជប៉ុន កាលពីយប់ថ្ងៃទី៣១ ខែតុលា ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី០១ ខែវិច្ឆិកា គេបានធ្វើឲ្យកីឡាករ និងគ្រូបង្វឹកនៃក្លឹប Fujieda ចាប់អារម្មណ៍ជាខ្លាំង តាមរយៈការធ្វើបានសម្រេចស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង អំឡុងពេលហ្វឹកហាត់នៅទីនោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ