ជម្រើសជាតិវៀតណាម បាត់បង់ខ្សែការពារសំខាន់ម្នាក់មុនជួបឥណ្ឌូនេសុី ស្អែកនេះ

វៀតណាម៖ ខ្សែការពាររបស់ក្រុមជម្រើសជាតិវៀតណាម Nguyen Tuan Anh នឹងត្រូវអវត្តមាននៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូនេសុីនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ខណៈដែលរូបគេក៏ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយដែរថា តើនឹងអាចចូលរួមជួយក្រុមនៅក្នុងការប្រកួត AFF Suzuki Cup 2016 នេះឬយ៉ាងណា?

c489232afa

សមាជិកក្រុម Yokohama FC រូបនេះបានរងរបួសជង្គង់នៅក្នុងពេលហ្វឹកហាត់ ហើយសង្ឃឹមថាគេនឹងអាចជាសះស្បើយឡើងវិញនៅអំឡុងពេលមួយសប្តាហ៍ទៀត។ សូមបញ្ជាក់ដែរថា កីឡាកររូបនេះគឺជាខ្សែការពាររបស់ក្លឹបវៀតណាម Hoang Anh Gia Lai នឹងត្រូវបានផ្ទេរទៅលេងនៅក្លឹប Yokohama FC នៃលីគទី២ របស់ប្រទេសជប៉ុន តាមរយៈកិច្ចសន្យាខ្ចីជើងកាលពីដើមរដូវកាលនេះ។ ជាមួយគ្នានេះដែរ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមមានក្តីសង្ឃឹមថា Nguyen Tuan Anh នឹងអាចវិលត្រលប់ទាន់ការប្រកួត AFF Suzuki Cup 2016 បាន ខណៈដែលក្រុមវៀតណាមស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិកម្ពុជា និង ម៉ាឡេសុីនោះ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ