កីឡាករ ឈុន បញ្ញា គ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ TV5 Boxing Knock-Out ដោយជោគជ័យ

ភ្នំពេញ៖ នៅទីបំផុតអ្នកប្រដាល់ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកបានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ TV5 Boxing Knock Out បន្ទាប់ពីបានយកឈ្នះលើអ្នកប្រដាល់លីន វិបុល របស់ក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុក្នុងការប្រកួតផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកាម្សិលមិញរួចមក ។ កីឡាករ លីន វិបុលដែលជួបបរាជ័យ និងទទួលបានត្រឹមចំណាត់ថ្នាក់លេខ ២ ខណៈដែលស្រៀង ទិតធី មកពីក្លិបសម្បត្តិគុនខ្មែរបានចំណាត់ថ្នាក់លេខ ៣ ក្រោយពីយកឈ្នះមាឃ សុវណ្ណារ៉ា របស់ក្លិបខេត្តរតនគីរីដោយពិន្ទុដែរ ។

14937898_1188182891252675_339847845_n

សម្រាប់អ្នកដណ្ដើមបានឋានៈជាជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៤.០០០ដុល្លារ ជើងឯករង ២.០០០ដុល្លារ លេខ៣បាន ៧៥០ដុល្លារ និងលេខ៤ បាន៥០០ដុល្លារផងដែរ ។ គួររំលឹកថា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី៣ ខែកក្កដាមកម្ល៉េះ ដោយមានអ្នកប្រដាល់ចំនួន ៣២នាក់មកពីក្លិប-សមាគមចំនួន ៣២ក្នុងស្រុកខ្មែរ ។

14958513_1188182894586008_1614711360_n

ព្រឹត្តិការណ៍នេះការប្រកួតមានតែ ៣ទឹកប៉ុណ្ណោះ ហើយការប្រកួតចែកចេញជា៣ជុំ ដោយជុំទី១ជម្រុះចេញចំនួន ១៦នាក់គឺអ្នកចាញ់ត្រូវដើរចេញ ។ ជុំទី២ជ្រុះចេញ ៨នាក់ទៀតទុក ៨នាក់ដែលឈ្នះដើម្បីប្រកួតបន្តទៅជុំទី៣ ។ ជុំទី៣ ជម្រុះ ៤នាក់ចេញទៀតដើម្បីទុក ៤នាក់ឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯក ចំពោះអ្នកចាញ់ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ៕

14962904_1188182901252674_214103970_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ