ថ្ងៃនេះ!សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ផ្តើមលក់សំបុត្រសម្រាប់ការប្រកួតជាមួយស៊ីរី

ការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋាន​ជាតិអូឡាំពិក ស្វាគមន៍ក្រុមជម្រើសជាតិស៊ីរី ក្នុងការ​ប្រកួតវគ្គបឋមតំបន់អាស៊ី ជុំទី២ ជើងទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ៦:៣០ ល្ងាច ហើយក៏មានការផ្សាយផ្ទាល់តាមBTVផងដែរ។ វាជាការប្រកួតបន្ទាប់ពីគោព្រៃក្រុមជម្រើសជាតិកម្ពុជា ហោះទៅប្រកួតជាមួយសាម៉ូរ៉ៃជប៉ុន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥។

យ៉ាងណាមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវតម្លៃសំបុត្រសម្រាប់ការប្រកួតមួយនេះហើយ ដូចខាងក្រោម៖

តម្លៃសំបុត្រពេញ:
ប្រភេទ ១: ៣០,០០០៛
ប្រភេទ ២: ១០,០០០៛

សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះជាការចាប់ផ្តើមលក់សំបុត្រសម្រាប់ការប្រកួតនេះ ដោយមានការបញ្ចុះតម្លៃពិសេស ២០% សម្រាប់ការទិញសំបុត្រ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

តម្លៃសំបុត្របញ្ចុះ២០%:
ប្រភេទ ១: ២៤,០០០៛
ប្រភេទ ២: ៨,០០០៛

11960273_1656928481211320_4800339795369945808_n

អត្ថបទ៖ បារាំង

រូបភាព៖ FFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ