រាជធានីភ្នំពេញ ក្រសោបបានមេដាយច្រើនដាច់គេក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ នេះ

ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍កីឡាជាតិលើកទី១ នៅកម្ពុជា នឹងត្រូវប្រារព្ធពីធីបិទនៅថ្ងៃទទ៥ ខែវិច្ឆិកា នេះហើយ យើងសង្កេតឃើញថា ជាលទ្ធផល ក្រុមកីឡានៃរាជធានីភ្នំពេញបានឈរលើកំពូលតារាងចំណាត់ថ្នាក់មេដាយនៃការប្រកួតកីឡាជាតិលើកទី១ដោយដណ្តើមបានមេដាយសរុបចំនួន១០២ ក្នុងនោះមេដាយមាស៤១ ប្រាក់៣៤ និងសំរឹទ្ធិ ២៧ ។ រីឯក្រុមកីឡាក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយសរុប៥៩ ក្នុងនោះមាស២៨ ប្រាក់១៦ និងសំរឹទ្ធ ១៥ នៅពីលើក្រុមកីឡាក្រសួងការពារជាតិដែលទទួលបានមេដាយសរុប៥៥ គឺមេដាយមាស២២ ប្រាក់១៧ និងសំរឹទ្ធិ១៦។ ចំណែកឯខេត្តត្បូងឃ្មុំមិនទទួលបានមេដាយអ្វីឡើយ។

14937894_1184276468309984_653003271_n

សូមបញ្ជាក់ថា ការប្រកួតដែលបានប្រព្រឹត្តិទៅពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មាន ១៥ប្រភេទកីឡារួមមាន៖ ប្រភេទកីឡា អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ(បុរស-នារី) ប្រដាល់(សកល-គុនខ្មែរ) បាល់ទាត់(បុរស-នារី) ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ( ឆ្នេខ្សាច់ បាល់ទះក្នុងសាលបុរស-នារី) ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ និងប្រភេទកីឡា សូរិនហ្សិកាំប៉ូ ។នៅក្នុងគម្រោងនៃការប្រកួត១៥ ប្រភេទកីឡានេះត្រូវមានការប្រកួតចំនួន ១៨៩ វិញ្ញាសា ប៉ុន្តែអាស្រ័យដោយវិញ្ញាសានៃប្រភេទកីឡាមួយចំនួនមិនអាចបំពេញបាននូវលក្ខខណ្ឌបទបញ្ជាបច្ចេកទេសក៏ត្រូវបានដកចេញចំនួន ១៥វិញ្ញាសា ទើបការប្រកួតជាក់ស្តែងមាន១៧៤ វិញ្ញាសាតែប៉ុណ្ណោះ ៕

 

???????????????????????? ????? ?????? ???????? ?????????? ??????

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ