Sponsor Futsal Cup 2016 ចាប់ផ្ដើមប្រកួតជម្រុះនៅមណ្ឌលខេត្តសៀមរាប

ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup 2016 សម្រាប់មណ្ឌលសៀមរាបនឹងចាប់ផ្ដើមប្រកួតហើយនៅថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា នេះហើយ ។ នេះក៏ជាមណ្ឌលទី៣ ដែលត្រូវធ្វើការប្រកួតជម្រុះដើម្បីរក ២ក្រុមដែលខ្លាំងសម្រាប់ឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញដែលមានចំនួនសរុប ១០ក្រុម ។ សម្រាប់មណ្ឌលសៀមរាបការប្រកួតត្រូវធ្វើនៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបតែម្ដង ។

14639789_1792487061022815_5522366577863685753_n

លោកសឹម សានត្រាន អ្នកគ្រប់គ្រងការប្រកួតនេះបានឲ្យដឹងថា មណ្ឌលសៀមរាបមានក្រុមចូលរួមចំនួន៤០ក្រុម ដោយការប្រកួតដែលមានរយៈពេល១៥នាទី ២ ដងនោះក្រុមដែលចាញ់គឺត្រូវហាលអាវ ចំណែកឯក្រុមឈ្នះត្រូវឡើងប្រកួតបន្តទាល់តែនៅសល់ ២ ក្រុមចុងក្រោយហើយ ២ក្រុមចុងក្រោយនេះនឹងបានឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមួយគ្នា ប៉ុន្តែទាំង ២ក្រុមក៏ត្រូវតែលេងយកចំណាត់ថ្នាក់ដែរ ។

14980718_1792790210992500_3661803663286912067_n

សូមបញ្ជាក់ថា មណ្ឌលចំនួន ២ហើយដែលបានធ្វើការប្រកួតជម្រុះរួចរាល់ នោះគឺមណ្ឌលខេត្តកណ្ដាលដែលមាន ២ក្រុមកក់កៅអីទុកគឺ Victory FC និងក្រុម Daun Penh FC រីឯមណ្ឌលភ្នំពេញដែលកក់កៅអីទុកនោះគឺក្រុម Ov Mal និង Felling FC៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ