កីឡាជាតិ៖ សៀមរាប លត់ ភ្នំពេញ ៤-២ ឈ្នះមេដាយមាសផ្នែកបាល់ទាត់បុរស

ភ្នំពេញ៖ ក្រុមបាល់ទាត់ខេត្តសៀមរាប ដែលជាបេក្ខភាពចូលរួមប្រកួតពានរង្វាន់ Hun Sen Cup និងពានបាល់ទាត់លំដាប់ទី២ក្នុងឆ្នាំ២០១៦នេះ បានក្លាយជាម្ចាស់មេដាយមានយ៉ាងងាយ បន្ទាប់ពីប្រកួតឈ្នះក្រុមបាល់ទាត់រាជធានីភ្នំពេញ ដោយលទ្ធផល ៤-២ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ ។

14915698_1325103564207078_811280256071661997_n

ជ័យលាភីជាប្រវត្តិសាស្ដ្ររបស់ក្រុមបាល់ទាត់ខេត្តសៀមរាបនេះ បានកើតឡើងដោយសារកីឡាករ ៤រូបសហការយ៉ាងល្អជាមួយមិត្តរួមក្រុម ដើម្បីទម្លុះសំណាញ់ទីក្រុងម្ចាស់ទឹកដីរាជធានីភ្នំពេញ ក្នុងនោះកីឡាករ ឈុំ សេរីវុធ ស៊ុតចូលទីត្រឹមនាទីទី២៨ មុននឹងកីឡាករ ថន សីហា, អូន រ៉ាវុធ និងកីឡាករ សុវណ្ណ ខេមរិន្ទ បន្ថែម ៣គ្រាប់ទៀត នៅនាទី៤៥, ៥៧ និងនាទី ៧៣ ។

14937959_873140676155101_1575337476_n

ចំណែកក្រុមបាល់ទាត់រាជធានីភ្នំពេញ ទោះបីព្យាយាមវាយបកយ៉ាងណាក៏មិនអាចរកគ្រាប់បាល់បានលើសពី ២គ្រាប់ដែរ ហើយ ២គ្រាប់នោះ គឺធ្វើសម្រេចដោយកីឡាករ ទិញ រស្មី ដែលរកបាននៅនាទី៣២ និងនាទី៨៧ មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតធ្វើឲ្យក្រុមខេត្តសៀមរាប ឈ្នះមេដាយមាស រីឯក្រុមរាជធានីភ្នំពេញ ទទួលបានត្រឹមមេដាយប្រាក់ ខណៈក្រុមខេត្តកំពង់ចាមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមបាត់ដំបង ដោយលទ្ធផល ៣-១ ។

14971861_873142652821570_211067622_n

ដោយឡែកការប្រកួតបាល់ទាត់នារីវិញ ម្ចាស់មេដាយមាស គឺបានទៅក្រុមបាល់ទាត់មកពីខេត្តប៉ៃលិនក្រោយយកឈ្នះក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៥-០ ខណៈចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធបានទៅក្រុមបាល់ទាត់នារីខេត្តសៀមរាប បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់នារីខេត្តបាត់ដំបង ដោយលទ្ធផល ៤-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ