ថ្នាក់ដឹកនាំកីឡាបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បីបង្កើតភាពអស្ចារ្យក្នុងថ្ងៃបិទព្រឹត្តិការណ៍កីឡាជាតិ

ភ្នំពេញ៖ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កីឡាជាតិលើកទី១ បញ្ចប់បានទៅដោយជោគជ័យ និងល្អបំផុតនោះ ថ្នាក់ដឹកនាំកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានឯកឧត្តមថោង ខុន ជាប្រធានបានអញ្ជើញមកត្រួតពិនិត្យផ្ទាល់ ខណៈដែលលោកវ៉ាត់ ចំរើន អគ្គលេខាធិការ និង ន្ត្រីក្រោមឱវាទក៏បានចំណាយពេលវេលាបន្តត្រួតពិនិត្យរាល់ការរៀបចំផ្សេងៗរហូតដល់ម៉ោង ១១យប់កាលពីម្សិលមិញនេះ។

14980564_1135774093176617_992603927818495631_n

នៅក្នុងការហាត់សាកល្បងនោះ គេសង្កេតឃើញថា លោកវ៉ាត់ ចំរើន បានខិតខំតស៊ូត្រួតពិនិត្យរាល់សកម្មភាពគ្រប់បែបយ៉ាង ទាំងការសមរបស់តារាចំរៀងខេមរៈ សេរីមន្ត លើភ្លេង ការបង្ហាញនូវភ្លើងពណ៌ Laser និង ការពិធីរាប់ថយក្រោយ (Count Down)ផងដែរ ។ នេះជាទឹកចិត្តដ៍ប្រពៃមួយដែលថ្នាក់ដឹកនាំរបស់ NOCC បានធ្វើការយកចិត្តទុកដាក់ព្យាយាមធ្វើយ៉ាងណាឱ្យវិស័យកីឡា និងមុខមាត់ប្រទេសជាតិមានការរីកចម្រើននៅឆាកអន្តរជាតិ ហើយក៏ជាការបង្ហាញឱ្យមហាជនទាំងជាតិ និងអន្តរជាតិឃើញថា ប្រទេសកម្ពុជាក៏មានភាពជឿនលឿនមិនចាញ់ប្រទេសដទៃដែរ។

14947494_1136082089812484_2644816384524284587_n

ព្រឹត្តិការណ៍បិទការប្រកួតកីឡាជាតិលើកទី១ នឹងប្រារព្ធធ្វើនៅថ្ងៃទី៥ ខែវិច្ឆិកាស្អែកនេះដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហើយតាមការគ្រោងទុកពិធីបិទនេះក៏នឹងមានកម្មវីធីរីករាយជាច្រើនដូចជាកំប្លែងរបស់ក្រុមនាយពែរមី លោកខេមរៈ សិរីមន្ត និងតារាចម្រៀងផ្សេងៗទៀត ព្រមទាំងមានការដង្ហែរក្បួនក្រុមកីឡា និងអ្នកស្ម័គ្រចិត្ត ការទស្សនាវីដេអូ Hight Light ស្តីពី 1st National Games ផងដែរ ៕

14947459_1135774059843287_9036131744922050297_n

អត្ថបទ៖ រត្ន័

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ