គ្រប់ប្រភេទកីឡាទាំងអស់នឹងត្រូវបញ្ចប់នៅថ្ងៃនេះមុនពិធីបិទព្រឹត្តិការណ៍កីឡាជាតិប្រារព្ធធ្វើនៅថ្ងៃស្អែក

ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ នឹងរៀបចំធ្វើពិធីបិទនាថ្ងៃស្អែកទី៥ ខែវិច្ឆិកាស្អែកនោះ គ្រប់បណ្ដាប្រភេទកីឡាទាំងអស់ក៏ត្រូវបញ្ចប់ការប្រកួតរបស់ខ្លួនត្រឹមថ្ងៃនេះដែរ។ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាលោក ហ៊ុន សាមុតបានឱ្យដឹងថា ប្រភេទកីឡាដែលត្រូវបញ្ចប់នាថ្ងៃនេះ មានកីឡាប្រដាល់ ល្បុក្កតោ ចំបាប់ បាល់ទះ បាល់បោះ បាល់ទាត់ ចំណែកឯប្រភេទកីឡាដែលបានបញ្ចប់កាលពីពេលថ្មីៗនេះមានដូចជាប្រភេទកីឡា សូរីនហ្ស៊ីកកាំប៉ូ កីឡាតេក្វាន់ដូ កីឡាវាយសី កីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កាយសម្ព័ន្ធ អត្តពលកម្ម ហែលទឹក និង វាយកូនបាល់។

2-18
សម្រាប់ពិធីបិទការប្រកួតកីឡាជាតិវិញគឺនឹងមានការចូលរួមក្រោមវត្តមានដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៣ និង ៣០ នាទី ៕

14859862_937707456333471_2601556751659835003_o

អត្ថប៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ